មាសឡើងដល់៤៤០$ក្នុងមួយជី! នេះជារឿងធំៗ៣ដែលអ្នកគួរដឹង ពេលហាងឆេងមាសឡើងថ្លៃ
Toeuy HongSEPTEMBER 11 202514 views

នៅប៉ុន្មានថ្ងៃចុងក្រោយនេះយើងសង្កេតឃើញថាហាងឆេងមាសបានបន្តហក់ឡើងជាលំដាប់ដោយសារតែបញ្ហាភូមិសាស្រ្តនយោបាយនិងកត្តាសេដ្ឋកិច្ច។ ជាក់ស្ដែងភាពតានតឹងរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់បានធ្វើឲ្យមាសឡើងដល់៤១៣៦ដុល្លារក្នុងមួយតម្លឹងឬ៤១៣ដុល្លារក្នុងមួយជី។

 

ជុំវិញហាងឆេងមាសឡើងថ្លៃ ខាងក្រោមនេះគឹជារឿងធំៗ៣ដែលអ្នកចង់ទិញមាសនិងវិនិយោគមាសគួរដឹងនៅពេលមាសឡើងថ្លៃ។

 

១. មាសនឹងបន្តឡើងថ្លៃក្នុងរយៈពេលវែង         

 មានកត្តាមួយចំនួនដែលអាចរុញតម្លៃមាសឲ្យបន្តឡើងថ្លៃក្នុងរយៈពេលវែងខាងមុខទៀត។ លោក Brandon Aversano នាយកប្រតិបត្តិនៃក្រុមហ៊ុន Alloy Market បានឲ្យដឹងថាអស្ថិរភាពនៃសកលលោកគឺជាក្តាចម្បងដែលធ្វើឲ្យមាសនៅតែបន្តឡើងថ្លៃ។

 

ក្រៅពីនេះ កត្តាធ្វើឲ្យមាសឡើងថ្លៃមានដូចជាធនាគារកណ្ដាលប្រទេសជាច្រើនប្រមូលទិញមាស បញ្ហាភូមិសាស្រ្តនយោកបាយនិងការកើនឡើងនៃអតិផរណាជាដើម។

 

២. ចំនួនលុយដែលអ្នកយកទៅទិញមាសត្រូវមានចំនួនកំណត់ 

 បើទោះបីជាមាសគឺរបស់ដែលល្អក្នុងការវិនិយោគអំឡុងពេលពិភពលោកមានបញ្ហាសេដ្ឋកិច្ចនិងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិតមែនប៉ុន្ដែអ្នកមិនគួរយកលុយទៅវិនិយោគលើមាសច្រើនលើសលប់នោះទេ។ អ្នកគួរវិនិយោគលើមាសតែ១០ទៅ២០%នៃលុយសរុបដែលអ្នកមានប៉ុណ្ណោះ។

 

៣. ត្រូវយល់ពីទំនាក់ទំនងរវាងមាសនិងអត្រាការប្រាក់ 

 ជាប្រពែណីទៅហើយ នៅពេលដែលអត្រាការប្រាក់ឡើថ្លៃ មាសតែងតែរងសម្ពាធពោលគឺ អត្រាការប្រាក់ឡើងមាសតែងតែចុះ។ ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាការប្រាក់ឡើងតែមាសនៅតែឡើងដោយសារកត្តាជាច្រើនដែលរុញតម្លៃមាសឲ្យឡើងដូចជាបញ្ហាសេដ្ឋកិច្ចសកលនិងបញ្ហាភូមិសាស្រ្តនយោបាយជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia