កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា បានបញ្ចេញនៅរថយន្ត Prius ស៊េរីឆ្នាំ ២០២៤ ជាមួយនឹងបច្ចេកវិទ្យាថ្មី រូបរាងថ្មីអេមកប់ ខណៈហ្វេនៗថាវាជារថយន្តកូនកាត់ Tesla ដោយតម្លៃចាប់ពី ២៧,៦៥០ដុល្លារ ទៅ ៣៦,០៦៥ដុល្លារតម្លៃនៅបរទេស។ ជាមួយគ្នានេះដែរ បន្ទាប់ពីចេញនៅម៉ូដែលថ្មីរួច តើប្រិយមិត្តដឹងទេថា Prius ស៊េរីឆ្នាំ ២០២៣ នៅខ្មែរតម្លៃដល់ណាហើយទេ?
យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្ត Toyota Prius Prime XSE ឆ្នាំ២០២៣ មានតម្លៃសរុបចំនួន ៨០,៩៨៧ដុល្លារ (តម្លៃនៅខ្មែរ) ខណៈតម្លៃនេះបានបូករួមសេវាជាច្រើន ដូចជា៖
- តម្លៃឡាន ៣៧,៧៥២ដុល្លារ
- តម្លៃពន្ធនាំចូល ៣៦,៦៨៦ដុល្លារ
- តម្លៃដឹកជញ្ជូន ២,២៥០ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២០០០ដុល្លារ
- តម្លៃសរុបទាំងអស់ ៨០,៩៨៧ដុល្លា
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម ០៧៧ ២៨៨ ៦៨៥ ៕