ប្រទេសទាំង៥នេះ មានពន្ធប្រាក់ចំណូ.លខ្ពស់បំផុតលើលោក ខណៈខ្លះហក់ដល់ ៦០ភាគរ.យឯណោះ
Kan DaraAUGUST 21 20241.1 K views

ការបង់ពន្ធអាចជាបន្ទុកហិរញ្ញវត្ថុ ប៉ុន្តែ​មូលនិធិ​គ្រប់​បែប​យ៉ាង​នៃ​សេវា​សាធារណៈ​ដូចជា ​យោធា ប៉ូលីស ការអប់រំ​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាសុខភាព​ ​សន្តិសុខ​សង្គមជាដើមគឺបានមកពីពន្ធ និយាយឲ្យសាមញ្ញវាជាជីបចរសំខាន់បំផុតសម្រាប់ប្រទេសជាតិមួយត្រូវការដើម្បីរស់។ ខាងក្រោមនេះ គឺជាប្រទេសកំពូលទាំង៥ ដែលមានអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនខ្ពស់បំផុតលើលោកក្នុងឆ្នាំ២០២៤ យោងតាមការសិក្សារបស់ World Populationre View៖

១/. កូតឌីវ័រ (Ivory Coast)

ប្រទេសដែលមានពន្ធលើប្រាក់ចំណូលខ្ពស់បំផុត ដណ្តើមពានឈរលើលេខរៀងទីមួយគឺ កូតឌីវ័រ ដែលប្រជាជនត្រូវកាត់ ៦០% នៃប្រាក់ចំណូលឬប្រាក់ចំណេញសរុបសម្រាប់បង់ពន្ធជូនរដ្ឋ។ នាពេលបច្ចុប្បន្នប្រទេសនេះ មានចំនួនប្រជាជនសរុប ២៦,១៧១,៧៥០នាក់ និងព្យាករណ៍ថាកើនឡើងដល់ ៣៣,៣៣៧,៣០៦នាក់ ក្នុងឆ្នាំ២០៣០ និង ៤១,៧៩៦,០២៤ ក្នុងឆ្នាំ២០៤០។

/. ហ្វាំងឡង់ (Finland)

ប្រទេសឈរលើកំពូលលេខរៀងទីពីរគឺ ហ្វាំងឡង់ ដែលប្រជាជនមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរហូតដល់ទៅ ៥៦.៩៥% នៃប្រាក់ចំណូលឬប្រាក់ចំណេញសរុប។ ក្នុងអំឡុងពេលនេះ ហ្វាំងឡង់ មានប្រជាជនសរុបប្រមាណ ៥,៥៦៤,៦២៧នាក់ និងព្យាករណ៍ថាកើនឡើងដល់ ៥,៧៣៩,០៩៥នាក់ ក្នុងឆ្នាំ២០៣០  ៥,៨១៣,៥២៩ ក្នុងឆ្នាំ២០៤០ និង ៥,៨៦៦,៣៥០ នៅឆ្នាំ២០៥០។

/. ជប៉ុន (Japan)

ប្រទេសអាស៊ីដំបូងជាប់ក្នុងបញ្ជីប្រជាជនបង់ពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញខ្ពស់បំផុតគឺ ជប៉ុន ដោយមានកម្រិតដល់ទៅ ៥៥.៩៧% ឯណោះ។ យោងតាមការឲ្យដឹងពី វិទ្យាស្ថានជាតិស្រាវជ្រាវចំនួនប្រជាជន និងសន្តិសុខសង្គមបានប៉ាន់ប្រមាណថា ចំនួនប្រជាជនជប៉ុននឹងថយចុះពី១២៧លាននាក់ មកត្រឹម ១០០លាននាក់នៅឆ្នាំ២០៤៩ នឹងបន្តថយចុះមកនៅត្រឹមជាង ៥០លាននាក់ក្នុងឆ្នាំ២១០០។ ការថយចុះចំនួនប្រជាជនរបស់ប្រទេសជប៉ុនបណ្តាលមកពីបញ្ហាសង្គម និងសេដ្ឋកិច្ចមួយចំនួន ក្នុងនោះរួមបញ្ចូលទាំងផលប៉ះពាល់ដូចជាមួយភាគបីនៃចំនួនប្រជាជនដែលមានវ័យចំណាស់នៅឆ្នាំ២០៣៦ និងកង្វះធនធានមនុស្សក្នុងវ័យធ្វើការដើម្បីជួយរក្សាកំណើនសេដ្ឋកិច្ច។

/. ដាណឺម៉ាក (Denmark)

ដាណឺម៉ាកគឺជាប្រទេសឈរលើលំដាប់លេងរៀងទី៤ ដែលប្រជាជនត្រូវបង់ពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ ក្នុងកម្រិត ៥៥.៩០%។ បច្ចុប្បន្នប្រទេសនេះ មានចំនួនប្រជាជនសរុបប្រមាណ ៥,៨៤៨,៨៦៨នាក់ និងត្រូវបានគេរំពឹងថាកើនឡើងដល់ ៦,០២៤,៥១៦នាក់ ក្នុងឆ្នាំ២០៣០ កើន ៦,១៩២,២៨៣នាក់ ក្នុងឆ្នាំ២០៤០ កើន ៦,៣១៤,៤០២នាក់ ក្នុងឆ្នាំ២០៥០។

/. អូទ្រីស (Austria)

ប្រទេសដែលឈរលើលេខរៀងទី៥លើលោក ប្រជាជនបង់ពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញចូលរដ្ឋខ្ពស់បំផុតគឺ អូទ្រីស ក្នុងកម្រិត ៥៥%។ សព្វថ្ងៃ ដែនដីអូទ្រីស មានពលរដ្ឋចំនួន ៩,១៤៩,១៩២នាក់ និងត្រូវបានគេរំពឹងថាចាប់ផ្តើមថយចុះបន្តិចម្តងៗ មកនៅត្រឹម ៨,៩៤៥,៨៨២នាក់ ក្នុងឆ្នាំ២០៣០ ៨,៩៦២,១១០នាក់ ក្នុងឆ្នាំ២០៤០ និង ៨,៨៧៧,៨៥០នាក់ ក្នុងឆ្នាំ២០៥០៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia