ធ្លាប់ឆ្ងល់អត់ គេរក.ស៊ីអ្វីមានៗម្ល៉េះ? នេះជារបរត្រូវប៉ាន់ទាំង៥ បង្កើតសេ.ដ្ឋីច្រើនបំផុតក្នុងឆ្នាំ២០២៤
Kan DaraSEPTEMBER 23 2024973 views

ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មរីកដូចផ្សិត តែក៏មានខ្លះបិទទ្វាបន្តកន្ទុយគ្នាផងដែរ។ ខាងក្រោមនេះ គឺជារបរកំពុងត្រូវប៉ាន់ខ្លាំងទាំង៥ បង្កើតសេដ្ឋីប្រាក់លានច្រើនបំផុតក្នុងឆ្នាំ២០២៤ ដោយតាមការសិក្សារបស់ Business Insider៖

 

/. សេវាកម្មហិរញ្ញវត្ថុ៖ ឧស្សាហកម្មន៍នេះជាប់ចំណាប់ថ្នាក់កំពូលជានិច្ច ជាពិសេសដោយសារតែប្រាក់ខែខ្ពស់ក្នុងវិស័យធនាគារ ការគ្រប់គ្រងការវិនិយោគ និងការប្រឹក្សាហិរញ្ញវត្ថុ។ អ្នកគ្រប់គ្រងផ្នែកធំៗ ដូចជានាយកប្រតិបត្តិ CEO ធនាគាររកបានរាប់លានក្នុងមួយឆ្នាំ។

 

២/. បច្ចេកវិទ្យា និងការអភិវឌ្ឍន៍កម្មវិធី៖ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យនេះដូចជា ការអភិវឌ្ឍន៍កម្មវិធី AI និងការបង្កើតបច្ចេកវិទ្យាថ្មីៗ ឧស្សាហកម្មបច្ចេកវិទ្យាបានក្លាយជាអ្នកបង្កើតមហាសេដ្ឋីដ៏លេចធ្លោមួយ ដោយផ្តល់ឱកាសសំខាន់ៗសម្រាប់សហគ្រិន និងបុគ្គលិក បង្កើតប្រាក់ចំណូលស្វ័យគុណ។

 

៣/. ការថែទាំសុខភាព និងឱសថ៖ ឧស្សាហកម្មថែទាំសុខភាព ជាពិសេសក្រុមហ៊ុនឱសថ ក្រុមហ៊ុនជីវបច្ចេកវិទ្យា និងអាជីវកម្មដែលផ្តោតលើការព្យាបាលប្រកបដោយភាពច្នៃប្រឌិត និងឧបករណ៍វេជ្ជសាស្ត្រ គ្រូពេទ្យផ្ទាល់ខ្លួន ការពិគ្រោះយោបល់អំពីសុខភាពតាមទូរស័ព្ទ គឺជារបរបង្កើតសេដ្ឋីច្រើនបំផុតក្នុងឆ្នាំ២០២៤។

 

៤/. ពាណិជ្ជកម្មអេឡិចត្រូនិក និងការលក់រាយ ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-commerce) និងអាជីវកម្មដែលរួមបញ្ចូលវេទិកាឌីជីថលជាមួយនឹងការលក់រាយបានក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កើតសេដ្ឋីថ្មីៗ។ វេទិកាធំៗដូចជា Amazon និងក្រុមហ៊ុនតូចៗដែលផ្តោតលើទីផ្សារអនឡាញ ហាក់កំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤នេះ។

 

៥/. ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត និងការបង្កើតមាតិកា (Media, Entertainment, and Content Creation)៖ ជាមួយនឹងសន្ទុះពេញនិយមយ៉ាងផុសផុលនៃវេទិកាស្ទ្រីម (Streaming) អ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម ហ្គេម និងការបង្កើតមាតិកាឌីជីថល ធ្វើឲ្យបុគ្គលនៅក្នុងវិស័យទាំងនេះកើនឡើងទ្រព្យសម្បត្តិយ៉ាងច្រើន។ ក្នុងនោះ Esports ការអភិវឌ្ឍន៍វីឌីអូហ្គេម និងទីផ្សារឌីជីថលគឺជាផ្នែករីកចម្រើនដ៏ធំមួយនៃឧស្សាហកម្មនេះ។

 

យ៉ាងណាមិញ ក្រៅពីរបរពាក់ព័ន្ធនឹងឧស្សាហកម្មធំៗទាំង៥ខាងលើ ក៏នៅមានឧស្សាហកម្មមានសក្តានុពលផ្សេងទៀតដូចជា អចលនទ្រព្យ ថាមពល និងលុយអេឡិចត្រូនិចជាដើម ខណៈបានបង្កើតសេដ្ឋីប្រាក់វាល់លានរាប់សិននាក់៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia