ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរ ថ្មីទៅកាន់ទីក្រុងសិង្ហបុរី នៅក្នុងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន
Daneth MechSEPTEMBER 23 2024

ប្រទេសកម្ពុជា/សិង្ហបុរី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ - ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានពង្រីក​បន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប​ ឆ្ពោះទៅកាន់សិង្ហបុរី​ ចាប់​ពីថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សំបុត្រយន្តហោះនឹងត្រូវបានដាក់លក់នៅថ្ងៃនេះ​ សម្រាប់ជើងហោះហើរទៅមករវាងសៀមរាប-សិង្ហបុរី ហើយចាប់​ផ្តើម​ហោះហើរ​ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងតម្លៃសរុបចាប់ពី USD ១០៩* ក្នុងមួយជើង។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកឈានមុខគេ និង​មានបណ្តាញ​ហោះហើរ​​​ជាង ១៣០ គោលដៅ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់ជូននូវការធ្វើដំណើរ ប្រកបដោយ​ភាពងាយ​ស្រួលទៅ​កាន់គោលដៅដែលអ្នកដំណើរចូលចិត្ត និងស្វែងរកនូវបរិយាកាសថ្មីៗ ក្នុងនោះដែរ ប្រទេសកម្ពុជាគឺជាគោលដៅ​ដ៏​សំខាន់​មួយសម្រាប់​ សម្ព័ន្ធ​ក្រុមហ៊ុន​អាកាសចរណ៍ពង្រីកទីផ្សាររបស់ខ្លួន។

2

លោក Bo Lingam ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group បានមានប្រសាសន៍ថា “ការបង្កើនការតភ្ជាប់នូវការធ្វើដំណើរក្នុងតំបន់អាស៊ាន គឺជាលំនាំ គន្លឹះ របស់យើង ចាប់តាំងពី​យើងបានចាប់ផ្តើមជាមួយនឹងយន្តហោះត្រឹមតែ ២ គ្រឿងប៉ុណ្ណោះ កាលពីជាង ២២ ឆ្នាំមុន។

ជើងហោះហើរថ្មីទៅកាន់សិង្ហបុរី បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយរបស់សម្ព័ន្ធ​ក្រុមហ៊ុនអាកាស​ចរណ៍​របស់យើងក្នុងការជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងមកវិញ និង​នាំយកបរិបទ​ហោះហើរ​ថ្មី សម្រាប់ការហោះហើរ​ទៅមកជាអន្តរជាតិ ដល់ប្រទេសកម្ពុជា។

“ស្របពេលដែល យើងរំពឹងថាជើងហោះហើរត្រង់របស់យើងទៅកាន់ទីក្រុងកូឡាឡាំពួរ ហើយឥឡូវនេះ  បន្ថែម​ការហោះហើរត្រង់ ទៅកាន់សិង្ហបុរី នឹងបន្តបង្ហាញអំពីការគាំទ្រយ៉ាងច្រើនកុះករ យើងទាំងអស់គ្នាក៏មាន​សេចក្តីរំភើប​ចំពោះឱកាសហោះហើរដ៏សម្បូរបែបរបស់ បណ្តាញជើងហោះហើររបស់យើងផងដែរ។ ជើងហោះហើរ តភ្ជាប់ដ៏មមារញឹក  របស់យើងទៅកាន់គោលដៅនានាដូចជា ប្រទេសចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងជំរុញឱ្យអ្នកដំណើរ​កាន់តែច្រើន​អាចធ្វើដំណើរទៅ-មក ពីប្រទេសកម្ពុជាក្នុងតម្លៃដ៏សមរម្យ​ ប្រកបដោយភាពងាយស្រួល។”

Photo 2024 09 23 13 07 51

3

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាន៍ថា​ “យើងមានផែនការពង្រីកជើងហោះហើរដ៏ច្បាស់លាស់ ដែលកំណត់អំពីការហោះហើរទៅ-មក ពីព្រះរាជា​ណាចក្រ​​​អឆ្ឆរិយៈ​របស់យើង ដែលនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសហោះហើរជាច្រើន និង​មាន​តម្លៃសមរម្យ។

សូមគូសបញ្ជាក់ផងដែរថា AirAsia បានប្រកាសនាពេលថ្មីៗនេះ អំពីជើងហោះហើរទៅមក រវាង​សៀមរាប-ភូកេត នៅក្នុងរដូវរងារនេះ ហើយថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែល AirAsia Cambodia មានសេចក្តីសោមនស្សប្រកបដោយមោទនភាពប្រកាសអំពី ជើងហោះហើរថ្មីបន្ថែមទៀត រវាងសៀមរាប-សិង្ហបុរី។

“ចាប់តាំងពី AirAsia Cambodia បានចាប់ផ្តើមជើងហោះហើរក្នុងខែឧសភា ឆ្នាំ២០២៤ មក យើងបានមើល ឃើញអំពីតម្រូវការ និងឱកាសដ៏មានសក្តានុភាពក្នុងការបង្កើនចំនួនជើងហោះ នៅក្នុងទីផ្សារអន្តរជាតិ។ គោលដៅសិង្ហបុរី គឺជាការចាប់ផ្តើមនៃការហោះហើរទៅកាន់គោលដៅថ្មីៗ ដែលយើងនឹងចាប់ផ្តើម​ហោះហើរ​នាពេល ឆាប់ៗ ខាងមុខនេះ រួមបញ្ចូលទាំងការហោះហើរតភ្ជាប់ពីភ្នំពេញ និងសិង្ហបុរី​ផងដែរ។

Photo 2024 09 23 13 07 46

1

គោលដៅហោះហើរ

ជើងហោះហើរ

ម៉ោងចេញដំណើរ

ម៉ោងទៅដល់

ចំនួនជើងហោះហើរ

 សៀមរាប - សិង្ហបុរី

KT 320

8:45

12:00

ប្រចាំថ្ងៃ

សិង្ហបុ​រី - សៀមរាប

KT 321

12:40

13:55

ប្រចាំថ្ងៃ

សូមបញ្ជាក់ ៖ ម៉ោងចេញដំណើរ​ និងម៉ោងទៅដល់ ​គឺគិតជាទម្រង់ 24 ម៉ោង (ម៉ោងក្នុងស្រុក)

*តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត - សូមចូលទៅកាន់កម្មវិធី AirAsia Move App ឬគេហទំព័រសម្រាប់ព័ត៌មានលម្អិត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia