តស់ចុះឈ្មោះ! កន្លែងដ៏ល្បី១នៅភ្នំពេញ កំពុងបើកបង្រៀនវគ្គធ្វើនំរៀនត្រឹម៣ថ្ងៃប៉ុណ្ណោះ រៀនចប់អាចបើកហាងបាន
ធី ស្រីល័ក្ខSEPTEMBER 23 2024112 views

ដើម្បីជាការចែករំលែកចំណេះដឹងធ្វើនំដល់អ្នករាល់គ្នាពេលនេះកន្លែងដ៏ល្បីឈ្មោះ១គឺ Wilmar CLV មានបើកវគ្គបង្រៀនធ្វើនំខ្លីៗឥតគិតថ្លៃមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃពុធ ទី២៥ ខែ កញ្ញា ដល់ ថ្ងៃសុក្រ ទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ នេះ។ ហើយការបង្រៀនធ្វើនំនេះដែរមានដូចជា៖ Donut, Mexico Bun, Milk Bread។

 

ដូច្នេះហើយ សម្រាប់អ្នកដែរចង់រៀនសូមបងប្អូនធ្វើការចុះឈ្មោះក្នុងលីងខាងលើអោយបានត្រឹមត្រូវ http://bit.ly/MDC-BakingClass ហើយអ្នកដែលចុះឈ្មោះរួចល្ងាចថ្ងៃអង្គារ៍នឹងមានក្រុមកាងារនិងខលទៅបញ្ជាក់ប្រាប់ថាបងប្អូនមានឈ្មោះបានចូលរៀនវគ្គធ្វើនំឥតគិតថ្លៃរយៈពេល០៣ ថ្ងៃនេះ។ បើសិនមិនបានទទួលការខលបញ្ជាក់គឺមានន័យថា មិនមានឈ្មោះមករៀនវគ្គនេះទេ។

៣៣

គួរបញ្ជាក់ថា ការកន្លែងរៀនផ្ទាល់គឺមានទីតាំងនៅមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី៣ ក្រោយអគារវឌ្ឍនៈសម្រាប់លេខទំនាក់ទំនង ០២៣ ៩០១ ៦៧៣៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia