ក្រុមហ៊ុនអិន ស៊ី អិច ប្រារព្ធពិធីគម្រប់ខួប ២៥ឆ្នាំរបស់ខ្លួនជាមួយការធ្វើកម្មវិធីសប្បុរសធម៍ និង បង្ហាញម៉ូតូហុងដាឌ្រីមរចនាពិសេសផលិត ចំនួន៨៨គ្រឿង ប៉ុណ្ណោះ
Daneth MechSEPTEMBER 23 2024

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។

Photo 2024 09 23 13 43 09

460955646 931061219068262 3357280987527394734 N

460849471 931070305734020 6227457895646008956 N

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវកម្មវិធីអបអរសាទរគម្រប់ខួបទី២៥ឆ្នាំដែលរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ខ្លួនដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនដូចជា៖

ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ក្រុមហ៊ុនហុងដាម៉ូទ័រ ខូអិលធីឌី

(Honda Motor Co., Ltd.) ក្រុមហ៊ុនអាស៊ាន​ ហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.)។​ ក្នុងឱកាសប្រារព្ធពិធីនេះក្រុមហ៊ុន អ៊ិន ស៊ី អិច ក៏បានផ្តួចផ្តើមជាយុទ្ធនាការ​ការបរិច្ចាគទៅដល់អង្គការ​ ស្ថាប័នជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បី​ចូលរួមចំណែកដល់លើកកម្ពស់ជីវភាពរបស់ប្រជាជន​កម្ពុជារួមមាន៖

១.​ ម៉ាស៊ីនកសិឩស្សាហកម្មហុងដាគុណភាពខ្ពស់ រួមមានម៉ាស៊ីនបូមទឹកម៉ាក និង​ ម៉ាស៊ីនកាត់ស្មៅ សរុបចំនួន២៥០គ្រឿង ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីការរីកលូតលាស់ប្រកបដោយនិរន្តរភាព​ (Together for Sustainable Growth)

២. មួកសុវត្ថិភាពចំនួន ២,៥០០មួក ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ​  (Together for Better Road Safety)

៣. យុទ្ធនាការបរិច្ចាគឈាមដោយការស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន អិន ស៊ី អិច​ គ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅការិយាកណ្តាលរបស់ក្រុមហ៊ុន អិន​ ស៊ី អិច ក្រោមគោលគំនិត យើងទាំងអស់គ្នា បរិច្ចាគឈាមសង្គ្រោះជីវិត (Together, We share the Gift of Life)។

៤. យុទ្ធនាការកៀរគរថវិការបរិច្ចាគ ២៥,​០០០៛ ក្នុងមួយគ្រឿង តាមរយះការលក់ម៉ូតូហុងដា គ្រប់សាខាតំណាងចែកចាយរបស់ក្រុមហ៊ុន អ៊ិន ស៊ី អិច ២៥ ខេត្តក្រុង ទូទាំងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល២៥ថ្ងៃ ដើម្បីផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីកុមារកម្ពុជា (Together, 25,000 Riel/Unite for Cambodian Children)។

Photo 2024 09 23 13 43 04

លោក​ បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា៖ ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនហើយបានបន្តដំណើរជាមួយខ្លួនអស់រយះពេល២៥ឆ្នាំនេះមុខ ដែលចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺដើម្បីនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យេបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។ លោកបន្តទៀតថា ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែអបអរសាទរនូវសមទ្ធផលកន្លងមកប៉ុណ្ណោះទេ យើងបាននឹងកំពុងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅមុខ។

Photo 2024 09 23 13 43 00

Photo 2024 09 23 13 42 56

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីជាការអរអបសាទរគម្រប់ខួប២៥ឆ្នាំនេះ ក្រុមហ៊ុន អិន ស៊ី អិច​ ក៏បាន បើកសម្ពោធនូវម៉តូហុងដាឌ្រីមរចនាពិសេសដែលមានចំនួនត្រឹមតែ ៨៨ គ្រឿងប៉ុណ្ណោះ​ ដោយមានការរំលេចទៅដោយការបង្ហាញពីប្រាសាទអង្គរវត្តនៅលើម៉ូតូឆ្លុះបញ្ចាំងពីមោទកភាពរបស់ប្រទេសកម្ពុជា រួមជាមួយនិងការរចនាលេខ ២៥ តំណាងអោយរយៈពេល២៥ ឆ្នាំដែលក្រុមហ៊ុន អិន ស៊ី អិច បានរួមដំណើរលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

460835083 931063309068053 7249642169505757455 N

460849450 931063189068065 7709366980688351229 N

Photo 2024 09 23 13 42 30

ដូចនេះ ដើម្បីជាការអរគុណដល់ប្រជាជនកម្ពុជា  ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចែករង្វាន់ម៉ូតូហុងដាឌ្រីមរចនាពិសេសចំនួន២៥គ្រឿងដល់អតិថិជនដែលបានទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី​ អិច ចាប់ពី២៥ ខែកញ្ញា ២០២៤ ដល់ ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៥។ សូមបញ្ជាក់ដែរថា ម៉ូតូហុងឌ្រីមរចនាពិសេសនេះមិនមានដាក់លក់នៅលើទីផ្សារនោះទេ។  សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺ Honda Cambodia NCX និង តាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស។

Photo 2024 09 23 13 42 39

Photo 2024 09 23 13 42 43

Photo 2024 09 23 13 42 47

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia