ពលរដ្ឋខ្មែរនៅជប៉ុនប្រយ័ត្ន! ជប៉ុនប្រកាសពីគ្រោះធម្មជាតិដ៏ធំ១ បង្កឱ្យមានទឹកជំនន់ បាក់ដីនិងដាច់អគ្គិសនី
Ping Chou EngSEPTEMBER 23 202451 views

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សា ការី-ពលករជំនាញ និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលប្រទេសជប៉ុន បានប្រកាសពីគ្រោះធម្មជាតិដ៏ធំ១ដែលបង្កឱ្យមានទឹកជំនន់ បាក់ដីនិងដាច់អគ្គិសនីដែលអាចបង្កស្ថានភាពគ្រោះថ្នាក់។

 

តាមរយៈទីភ្នាក់ងារឧតុនិយមជប៉ុន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយអំពីភ្លៀងធ្លាក់ខ្លាំងនៅក្រុង Wajima ក្រុង Suzu និងក្រុង Noto នៃខេត្ត Ishikawa ដែលបានបង្កជាគ្រោះហានិភ័យដូចជា ការប្រកាសឱ្យជម្លៀសចេញពីទីក្រុង កម្រិតទឹកទន្លេ ឡើងខ្លាំង ការជន់លិច ការបាក់ដី និងការដាច់ចរន្តអគ្គិសនីជាដើម។

 

ក្នុងករណីនេះក្រសួងការងារបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិនេះ ដោយបានធ្វើការ យ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីធានាថាបងប្អូនដែលកំពុងធ្វើការស្នាក់នៅនិងធ្វើការនៅក្នុងខេត្ត Ishikawa ទទួលបានការយកចិត្តទុកដាក់និងស្ថិតនៅទីកន្លែងសុវត្ថិភាព។

 

យ៉ាងណាមិញគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន ៤រូបហើយដែលកំពុងរងផលប៉ះពាល់ តែពួកគេកំពុងមានសុវត្ថិភាព ដោយពុំទាន់ត្រូវបានប្រកាសឱ្យជម្លៀសខ្លួននោះឡើយ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើក្រសួងសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ដែលកំពុងនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

 

ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលរង ផលប៉ះពាល់ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook! Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤ ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬទូរស័ព្ទលេខ៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ៕

 

 

460815485 962331505697097 4879025475950699643 N

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia