អង់គ្លេស គឺជាភាសាសកលដែលត្រូវប្រើយ៉ាងទូលំទូលាយក្នុងការទំនាក់ទំនង និងកិច្ចការងារជាច្រើន ហើយយុវជនក្នុងយុគសម័យឌីជីថល ៤.០ ត្រូវការមានចំណេះដឹងភាសានេះជាចាំបាច់ដើម្បីទទួលបានឱកាស រួមទាំងដើរឲ្យទាន់របត់ពិភពលោក។ ខាងក្រោមនេះគឺជា សាលាបង្រៀនភាសាអង់គ្លេសធំៗទាំង៤ នៅភ្នំពេញ មានគុណភាពល្អ តម្លៃសមរម្យ៖
១/. សាលា ACE៖ ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដែលមានកម្មវិធីសិក្សាជាច្រើន រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learner’s Program) ភាសាអង់គ្លេសទូទៅ (General English Program) និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្ត IELTS សម្រាប់ទៅសិក្សានៅបរទេស។
២/. សាលា បញ្ញាសាស្ត្រ អន្តរជាតិ៖ គឺជាឧត្តមសិក្សាផ្តោតលើភាសាអង់គ្លេសឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានលោកតា បណ្ឌិត កុល ផេង ដែលជាអតីតទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកគ្រប់គ្រង។ លោកតាបណ្ឌិតបានបញ្ជាក់ថា សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។ គោលដៅចម្បងគឺអប់រំកូនខ្មែរ ឲ្យក្លាយជាពលរដ្ឋគំរូដើម្បីសាងសង្គមជាតិ ឲ្យបានថ្កុំថ្កើងប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។
៣/. សាលា Stanford American School (SAS)៖ គឺជាសាលាភាសាអង់គ្លេសមានឈ្មោះបោះសំឡេងមួយក្នុងប្រទេសកម្ពុជា។ សម្រាប់កម្មវិធីសិក្សាមានដូចជា ថ្នាក់ភាសាអង់គ្លេសទូទៅ ថ្នាក់ជំនាញស្តាប់និងនិយាយភាសាអង់គ្លេស ថ្នាក់ភាសាចិនទូទៅ និងថ្នាក់សន្ទនាភាសាចិន រួមទាំងថ្នាក់សន្ទនាភាសាថៃ ជាដើម។ លើសពីនេះនៅក្នុងវគ្គសិក្សាថ្មីនេះ សាលាអាមេរិកាំងស្ទេនហ្វដ (SAS) នឹងផ្តល់ជូននូវ Promotion 2 Free 1 ឬក៏ការបញ្ចុះតម្លៃ ២០% ដល់សិស្សានុសិស្សថ្មីទាំងអស់។ ការផ្តល់ជូននេះមានកំណត់។ អាស័យដ្ឋាន៖ សាខាសន្ធរម៉ុក (០១២ ៩៥៦ ៣៣៧ / ០៩៦ ៦៦៨ ៧៥៨), សាខាទួលគោក (០១៧ ៩៨៨ ៧៣៣ / ០៩៨ ៦៩៩ ៦០៦) និង សាខាអូឡាំពិក (០៩៨ ៨៨ ៧៥ ៥២ / ០១៧ ៨៨ ៧៥ ៥២)។
៤/. សាលា Edniche៖ រៀនអនឡាញក៏បាន រៀនពីទីជិតឆ្ងាយ រៀននៅសាលាក៏បាន។ សិស្សអាចជ្រើសរើសរៀនអង់គ្លេសជាមួយអ៊ែតនិច បទពិសោធន៍បង្រៀនពេញៗ កម្មវិធីសិក្សាដែលមានប្រសិទ្ធភាពសម្រាប់សិស្សខ្មែរ។ សម្រាប់វគ្គសិក្សាដែលផ្តល់ជូនមានដូចជា ភាសាអង់គ្លេសវគ្គដំបូងសម្រាប់អ្នកអត់ចេះសោះ ឬចេះតិច English for Beginner (EB), ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ English for General Communication (EGC), វគ្គភាសាអង់គ្លេសផ្តោតលើជំនាញនិយាយ (English Speaking Course), កម្មវិធីសិក្សា ភាសាអង់គ្លេសទូទៅដែលមានការធានា (GGEP) មួយវគ្គសិក្សារៀនចន្លោះពី ១០-១២សប្តាហ៍។ អាស័យដ្ឋាន៖ អាគារលេខ១១៣ ផ្លូវ៣៦០ បឹងកេងកងបី ចំការមន (ជិតឡានទឹកចាស់ គុកទួលស្លែង) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១១ ៤៥៥ ៥៦៧ (លេខតេលេក្រាម), ០១៦ ៤៥៥ ៥៦៧៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦