ចៀសឱ្យផុត! អ្នកជំនាញ ប្រាប់ចំៗថា ពាក្យ៣ម៉ាត់នេះ អាចអូសជីវិតអ្នកឲ្យធ្លាក់ខ្លួនពិបាកខ្លាំង
Kan DaraMARCH 25 20243.3 K views

បំណងប្រាថ្នាធំបំផុតរបស់មនុស្សភាគច្រើន គឺចង់រស់នៅសុខកាយសប្បាយចិត្ត និងមានអនាគតល្អ ប៉ុន្តែអាចសម្រេចបានតិចតួចបំផុត។ ហេតុនេះហើយទើបលោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញនូវពាក្យ៣ម៉ាត់ ដែលអូសទាញជីវិតយើងធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំង។ ពាក្យទាំង៣ម៉ាត់នោះរួមមាន៖

/. Greed (លោភលន់)៖ ភាពលោភលន់កើតឡើងនៅពេលដែលអ្នកបណ្ដោយឱ្យលុយដឹកមុខ ដោយសារតែឃើញឱកាសហុចផល អ្នកព្យាយាមធ្វើការសព្វគ្រប់បែបយ៉ាង លែងខ្វល់ពីសុខភាព លែងខ្វល់រឿងខុសរឿងត្រូវសំខាន់ឱ្យតែបានលុយ។

Qq

/. Fear (ភ័យខ្លាច)៖ ភាពភ័យខ្លាចបណ្ដាលឱ្យមានក្ដីអស់សង្ឃឹម ហើយក្ដីអស់សង្ឃឹមគឺជាសត្រូវជាមួយនឹងការកសាងអនាគត។ លោក Dave បានលើកឡើងថា៖ «នៅរយៈពេល ២០វិនាទី បន្ទាប់ពីការអស់សង្ឃឹម ឬភ័យខ្លាចចំពោះឱកាសអ្វីមួយ អាចធ្វើឱ្យអ្នកមើលឃើញថាខ្លួនឯងល្ងង់»។ ឧទាហរណ៍ដូចជា អ្នកខ្លាចក្នុងការផ្លាស់ប្ដូរទម្លាប់មិនល្អចេញ អ្នកនឹងបាត់បង់ឱកាសអភិវឌ្ឍន៍ខ្លួន បើអ្នកខ្លាចក្នុងការកាត់បន្ថយចំណាយឬរៀនគ្រប់គ្រងលុយ អ្នកនឹងបាត់ឱកាសសល់លុយកើនទ្រព្យ។

/. Pride (មោទកភាព)៖ ត្រង់ចំណុចនេះលោក Dave បានលើកឡើងថា៖ «មោទកភាពនៅលើផ្លូវខុស​ កើតឡើងនៅពេលដែលអ្នករស់នៅរាល់ថ្ងៃដើម្បីតែទទួលបានពាក្យសរសើរពីអ្នកដទៃ»។ អ្នកខំប្រឹងទិញសម្ភារៈល្អៗ ទិញឡានទំនើបជិះ រស់នៅក្នុងជីវិតស៊ីវីល័យ ចាយហួសសមត្ថភាព ដើម្បីតែផ្គាប់ភ្នែកអ្នកដទៃ ចង់ឱ្យគេសរសើរ។

យ៉ាងណាមិញ លោក Dave Ramsey បានគូសបញ្ជាក់ថា ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងមានបញ្ហាទាំង៣ខាងលើនេះ គួរតែរកវិធីដោះស្រាយវាឱ្យបានលឿនបំផុត មនុស្សម្នាក់ៗមានពេលវេលាមិនច្រើនទេ ដូច្នេះគួរតែស្គាល់ពីតម្រូវការរបស់ខ្លួនឯងឱ្យច្បាស់ ហើយខិតខំបំពេញវាឱ្យបាន ដោយកុំបំពានអ្នកណាជាពិសេសគឺខ្លួនឯង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia