ការស្រាវជ្រាវ៖ បុគ្គលិ.កអត្តចរិត ៣ប្រភេទនេះ ជាក្រុមមនុស្ស ពិបាកជោគជ័យបំផុត នៅកន្លែងធ្វើការ
Ping Chou EngAPRIL 28 20248.8 K views

អត្តចរិតល្អបង្កឱ្យជីវិតរីកចម្រើន អត្តចរិតមិនល្អបង្កឱ្យជីវិតល្អក់កករពិបាករកភាពរីកចម្រើន។ យ៉ាងណាមិញបើតាមប្រភពសិក្សាស្រាវជ្រាវពី Wisestep បានបង្ហាញថាខាងក្រោមនេះគឺជាអត្តចរិតបុគ្គលិក ៣ប្រភេទ ដែលពិបាកជោគជ័យបំផុតនៅក្នុងកន្លែងធ្វើការងារ។

១. ចូលចិត្តនិយាយដើម៖ ពាក្យសម្ដីពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យជីវិតមនុស្សរីកចម្រើន ឬក៏អន្តរាយ។ មនុស្សដែលចូលចិត្តនិយាយដើមរបស់មិត្តរួមការងារ និយាយដើមមេ ឬពេលខ្លះនិយាយពន្លើសការពិត គេនឹងទទួលរងនូវការមិនចូលចិត្តពីមនុស្សជុំវិញខ្លួន គ្មានទំនាក់ទំនងល្អ បង្កទៅជាជម្លោះ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់គេផងដែរ។

. ត្អូញត្អែរច្រើន៖ មនុស្សដែលគ្មានភាពអត់ធ្មត់ និងចូលចិត្តនិយាយត្អូញត្អែរច្រើននោះ ជីវិតនិងការងាររបស់ពួកគេនឹងមិនរីកចម្រើននោះទេ។ ប្រសិនបើគ្រាន់តែដាក់ការងារដ៏តូចណាមួយឱ្យធ្វើ ហើយមិនទាន់ទាំងបានធ្វើអ្វីផងចាប់ផ្ដើមរអ៊ូត្អូញត្អែរហើយនោះ គ្មាននរណាម្នាក់ហ៊ានដាក់ការងារធំឱ្យធ្វើនោះឡើយ ដូច្នេះគេនឹងបាត់ឱកាសការងារផ្សេងៗតាមរយៈអត្តចរិតត្អូញត្អែរច្រើននេះ។

. លេសច្រើន កុហកច្រើន៖ មនុស្សមិនស្មោះត្រង់ មានលេសច្រើន និងតែងតែកុហកមេឬមិត្តរួមការងារនោះ គេមិនងាយនឹងជោគជ័យក្នុងអាជីពនោះឡើយ ត្បិតភាពមិនស្មោះត្រង់នឹងមិនអាចឱ្យគេមានទំនាក់ទំនងជាមួយបុគ្គលៗល្អឬមេល្អៗបានយូរឡើយ ហើយបើធ្លាប់កុហកនិងមិនស្មោះត្រង់ច្រើនលើកច្រើនសារ ការទទួលបានទំនុកចិត្តពីកន្លែងការងារថ្មីៗក៏ពិបាកដែរ។  

ជាការពិតណាស់ប្រសិ​នបើបុគ្គលណាម្នាក់ចង់ក្លាយជាមនុស្សដែលមានភាពរីកចម្រើននៅកន្លែងការងារ ត្រូវតែមានឆន្ទៈកាត់ផ្តាច់នូវមហារីកអវិជ្ជមានទាំង៣ខាងលើនេះ ដើម្បីទទួលបានការគោរពស្រលាញ់ពីមិត្តរួមការងារ សាងទំនាក់ទំនងគុណភាព ទទួលបានឱកាសការងារល្អៗនិងបណ្តេញទំនាក់ទំនងថ្មីៗជានិច្ច៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia