អ្នកជំនាញផ្នែកចិត្តសាស្រ្តពន្យល់មូលហេតុដែលអ្នកគួរទុកក្រដាស១០០ដុល្លារក្នុងកាបូបរបស់អ្នកជានិច្ច
Toeuy HongAPRIL 28 20246.1 K views

យើងតែងតែឃើញគេទុកលុយក្រដាស២ដុល្លារក្នុងកាបូបលុយជានិច្ចព្រោះក្រដាសប្រាក់នេះកម្រមានហើយគេមានជំនឿថាវាជាក្រដាសនាំសំណាង។ យ៉ាងណាមិញអ្នកជំនាញផ្នែកចិត្តសាស្រ្តក៏បានណែនាំឲ្យអ្នកគួរតែទុកក្រដាស១០០ដុល្លារជានិច្ចផងដែរ។

 វេជ្ជបណ្ឌិត Mary Gresham បានឲ្យដឹងថាបើអ្នកទុកលុយក្រដាស៥០ដុល្លារ ១០០ដុល្លារក្នុងកាបូបលុយនោះ អ្នកនឹងសន្សំលុយដោយមិនចាំបាច់ប្រឹងសន្សំនោះទេ។ ត្រង់នេះដែរ វេជ្ជបណ្ឌិតរូបនេះបានពន្យល់ថាមនុស្សតែងតែគិត២ដងមុននឹងបំបែកក្រដាសប្រាក់ធំៗដូច្នេះការដាក់ក្រដាសប្រាក់ធំៗធ្វើឲ្យពួកគាត់អាចសន្សំសំចៃបានមួយកម្រិតដែរ។

វេជ្ជបណ្ឌិត Mary Gresham បានពន្យល់បន្ថែមទៀតថា យើងតែងតែឲ្យតម្លៃលុយទៅតាមប្រភេទក្រដាសប្រាក់តូចធំ។ ជាក់ស្ដែងក្រដាសប្រាក់តូចដូចជា១០ដុល្លារ ២០ដុល្លារ យើងចាត់ទុកជាលុយមិនសូវសំខាន់ដូច្នេះយើងងាយនឹងយកវាចាយ ប៉ុន្ដែបើក្រដាសប្រាក់ធំដូចជា១០០ដុល្លារ អ្នកគាត់ទុកជាលុយសំខាន់។

ឧទាហរណ៍ មានគេឲ្យលុយអ្នកដែលមានទឹកប្រាក់១០០ដុល្លារ ជាក្រដាស១០០ដុល្លារ និងក្រដាស២០ដុល្លារចំនួន៥សន្លឹក។ ត្រង់នេះបើអ្នកទទួលបានទឹកប្រាក់១០០ដុល្លារ ជាក្រដាស១០០ដុល្លារ អ្នកគិតថាជាលុយសំខាន់ដូច្នេះមុននឹងចាយយ៉ាងហោចណាក៏គិត២ដងដែរ។

យ៉ាងណាមិញបើអ្នកទទួលបាទឹកប្រាក់១០០ដុល្លារ ជាក្រដាស២០ដុល្លារចំនួន៥សន្លឹក អ្នកងាយនឹងចាយលុយនេះណាស់ព្រោះក្រដាសប្រាក់តូចៗអ្នកគិតថាមិនសូវសំខាន់។ ដូច្នេះមូលហេតុដែលអ្នកគួរតែងតែទុកលុយក្រដាស១០០ដុល្លារក្នុងកាបូបលុយគឺដើម្បីមានគំនិតសន្សំសំចៃហើយការសន្សំសំចៃនេះទៀតសោតជាការសន្សំដោយស្វ័យប្រវត្តិ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia