មិនធម្មតា! មានតែបុគ្គល៣រូបនេះគត់ កើនទ្រ.ព្យដល់ ២០០ពា.ន់លាន$ ក្លាយជាមហាសេ.ដ្ឋីមានបំផុតលើលោក
Kan DaraSEPTEMBER 25 2024152 views

ក្នុងចំណោមប្រជាជនជាង ៨ ពាន់លាននាក់ជុំវិញពិភពលោក មានតែបុគ្គល ៣ រូបប៉ុណ្ណោះ ដែលបានកាន់កាប់ទ្រព្យសម្បត្តិលើស ២០០ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ Fortune នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

 

បុគ្គល ៣ រូបនោះរួមមាន៖

 

ទី១/. មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX កាន់កាប់ទ្រព្យសម្បត្តិប្រមាណ ២៦៣.៩ ពាន់លានដុល្លារ ជាអ្នកមានបំផុតលេខ១ លើលោក។

 

ទី២/. មហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ត្រូវបានប៉ាន់ស្មានថាមានទ្រព្យសម្បត្តិ ២១១.៣ ពាន់លានដុល្លារ ជាអ្នកមានបំផុតលេខ២ លើលោក។

 

ទី៣/. មហាសេដ្ឋី Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta កើនឡើងទ្រព្យសម្បត្តិដល់ទៅ ៧២.២ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកឡើងដល់ ២០០ ពាន់លានដុល្លារក្នុងខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពី Bloomberg Billionaires Index។

 

គួរជម្រាបផងដែរថា យោងតាមការសិក្សារបស់ស្ថាប័ន Visual Capitalist គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា ប្រទេសជប៉ុន បានឈរលើចំណាប់ថ្នាក់ទី៤នៃតារាង ដែលមានសេដ្ឋីច្រើនបំផុតលើលោក ខណៈលេខ១ គឺសហរដ្ឋអាមេរិក លេខ២ គឺប្រទេសចិន និងទីលេខ៣ បានទៅលើអាល្លឺម៉ង់៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia