ប្រយ័ត្ន! ក្រសួងប្រកាសថាទឹកទន្លេឡើងជិតដល់ កម្រិតកម្ពស់អាសន្ន និងមានភ្លៀងធ្លាក់ខ្លាំង២ថ្ងៃពេញ
Ping Chou EngSEPTEMBER 25 2024269 views

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកបានឱ្យដឹងថាទឹកទន្លេមេគង្គខេត្តក្រចេះនៅថ្ងៃទី២៥ ខែកញ្ញានេះថា ឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ ដោយកំណើនកម្ពស់នេះបានធ្វើអោយកម្ពស់ទឹកឡើងដល់ ២១, ៦៤ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។

 

ខណៈនោះផងដែរតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីវាលទំនាប៤៥% ធ្វើឱ្យតំបន់ខ្ពង់រាបមានភ្លៀង៤០% និង តំបន់មាត់សមុទ្រមានភ្លៀងគ្របដណ្ដប់លើផ្ទៃដី១៥% ។

 

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកម្ពស់ទឹកដែរ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្ពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ១៤,១០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកម្ពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ៨,៩៥ម៉ែត្រ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនដែលនៅតាមដងទន្លេមេគង្គខេត្តក្រចេះក៏ដូចជាស្ថាននីយជលសាស្ត្រផ្សេងៗទៀតត្រូវបង្កើនការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈជន្លៀសរកទីទួលសុវត្តិភាព៕

 

461289421 1076119620570260 6356857426300780212 N

 

461179271 1076143467234542 6514127575580621753 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia