យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ កម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦក្នុងកម្រិតពីខ្សោតទៅមធ្យម។ដែលស្ថានភាពនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ជាពិសេសតំបន់ធំៗទាំង ៣ នេះ ៖
១.តំបន់ទំនាបកណ្ដាល
ខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ខ្សោយដោយអន្លើៗ ជាមួយនឹងសីតុណ្ហភាពអតិបរមា ៣០ ដល់ ៣២ អង្សា និងសីតុណ្ហភាពអប្បបរមាពី ២២ ដល់ ២៤ អង្សា។
២.តំបន់ទំនាប
ចំពោះតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ១៩ ដល់ ២២ អង្សា និងសីតុណ្ហភាពអតិបរមាចាប់ពី ២៩ ដល់ ៣១ អង្សា។ខណៈតំបន់មួយនេះក៏នឹងមានភ្លៀងធ្លាក់កម្រិតខ្សោយអន្លើៗ គួបផ្សំជាមួយនឹងការចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក។
៣.ទំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាមានពី ២២ ដល់ ២៤ អង្សា និងសីតុណ្ហភាពអតិបរមាមានពី ៣០ ទៅ ៣២ អង្សា និងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទាំង ៣ ខាងលើ មានការប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានល្អនៅខណៈពេលភ្លៀងធ្លាក់ដើមឆ្នាំនេះ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង