ស្ងាត់ៗ! ក្រុមហ៊ុនធំ១ វិនិយោគលុយ៣០០លាន$ សង់រោងចក្រផលិតសំបកកង់នៅលើទឹកដីកំពង់សោម
Bunthoeun KoemMAY 26 2022327 views

កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍គ្រប់វិស័យមិនថាវិស័យឧស្សាហកម្ម វិស័យកសិកម្មនិងវិស័យផ្សេងៗទៀតនោះទេ។ តួយ៉ាងថ្មីៗនេះមានក្រុមហ៊ុនជាច្រើនចាប់ផ្ដើមបោះទុនមកវិនិយោគនៅក្នុងខេត្តដែលកំពុងមានសក្ដានុពលផងដែរ។

បើយោងតាមការចុះផ្សាយរបស់ស្ថានទួតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនចិនដែលមានឈ្នោះថា JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បាននឹងកំពុងបើករោងចក្រផលិតសំបកកង់ នៅខេត្តព្រះសីហនុ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណៈប្រើប្រាស់ទុនប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។ ក្រោយពីសាងសង់រួចនឹងអាចបង្កើតជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។

ប្រភពដដែលបន្ដថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំងនៅតំបន់នោះ និងបានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសដែលមានទីតាំងនៅទីនោះនិងកើនឡើងដល់៣០០ក្រុមហ៊ុន ហើយអាចបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។ យោងតាមទិន្នន័យគយក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំចេញសរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះកើនដល់២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ត្រីមាសទី១នៃ២០២២ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុបកើនដល់៧១០លានដុល្លារអាមេរិក កើនឡើង៥០.៧៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តម្លៃទិន្នផលឧស្សាហកម្មក្នុងតំបន់ឧទ្យានបានរួមចំណែកជាង៥០%ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

272611644 3445460802347133 4462520426234451266 N

282771246 5096614593757440 5660933810801610129 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia