វ័យតាមដាន! ៥យ៉ាងលើការអប់រំ កូនអាយុ១២ដល់១៨ឆ្នាំ ពីបណ្ឌិត សេង បូណា ឪពុកម្តាយគ្រប់រូបគួរដឹង
Ping Chou EngAUGUST 4 20241.8 K views

ឪពុកម្តាយមួយចំនួន កំពុងជួបផលវិបាកលើការនិយាយអប់រំកូន ក្នុងវ័យចាប់ពី១២-១៨ ឆ្នាំ ព្រោះនេះជាវ័យមួយដែលកូនៗកំពុងលូតលាស់ប្រែប្រួលលើរាងកាយ អត្តចរិត និងចិត្តគំនិត។

ទាក់ទងនិងប្រធានបទនេះ បើតាម លោក សេង បូណា បណ្ឌិតផ្នែកវិទ្យាសាស្រ្តអប់រំ និងជាស្ថាបនិកសាលារៀនអន្តរជាតិទ្រូវិហ្សិនកម្ពុជា -True VISIONS International School of Cambodia បានចែករំលែកអំពីការអប់រំ កូនពីអាយុ១២ដល់១៨ឆ្នាំ ដែលឪពុកម្តាយគ្រប់រូបគួរដឹង តាមរបៀប៥យ៉ាងនេះ ជួយឱ្យកូនមានអនាគតល្អ។ 

. ឪពុកម្តាយត្រូវដឹងថា "ការអប់រំកូន គឺជាការដាស់តឿន និយាយ ដដែលៗទៅកាន់កូន" ព្រោះនេះជាវិធីសាស្ត្រអប់រំកូន។

. តាមដានសង្កេតលើអាកប្បកិរិយា សំដីសំដៅ សីលធម៌របស់កូន និងឧស្សាហ៍កែតម្រូវ និងរំឭកកូនជាប្រចាំ។

. ចំណាយពេលជជែកលេងជាមួយកូន និងស្តាប់គំនិតកូនខ្លះផង ដែលជាការផ្តល់ទំនុកចិត្តដល់កូន។

. កុំប្រដៅកូន ឬស្តីបន្ទោសកូនពេលហូបបាយ (កូនបាយ មិនឆ្ងាញ់ទេ) ឪពុកម្តាយគួររើសពេលសមស្របណាមួយជា ប្រចាំក្នុងការណែនាំកូន។

. ឪពុកម្តាយ គួរគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃរបស់កូនអោយ បានហ្មត់ចត់ (កុំបណ្តោយតាមចិត្ត) ដោយពន្យល់ពីផល ប៉ះពាល់ និងផលលំបាកនាពេលអនាគតរបស់គាត់។

គួរជម្រាបផងដែរថាសាលារៀនអន្តរជាតិទ្រូវិហ្សិនកម្ពុជា គឺជាសាលារៀនបង្កើតឡើងដោយកូនខ្មែរ នៅក្នុងឆ្នាំ២០១៣ ដោយ លោកបណ្ឌិត សេង បូណា ។  

នាពេលបច្ចុប្បន្ននេះ សាលារៀនអន្តរជាតិ True Visions បានពង្រីកភាពជាដៃគូជាមួយប្រទេសជាច្រើនដូចជា  សិង្ហបុរី នូវែលសេឡង់ សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស កំពុងផ្តល់ជូននូវការអប់រំដល់កុមារចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ទាំងភាសាខ្មែរ ភាសាអង់គ្លេសនិងភាសាចិន៕

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia