ប្រធានសមាគម CVEA  បង្ហើបវិធីសាស្ត្រពីការជ្រើសទីតាំងឲ្យបានល្អក្នុងការវិនិយោគអចលនទ្រព្យ
Srey NuthSEPTEMBER 11 2023166 views

ការ​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​សំខាន់បំផុត​គឺការ​ជ្រើស​រើស​ទីតាំង បើជ្រើស​រើស​ទីតាំងត្រូវ គឺជាជោគជ័យ​មួយ​ក្នុងជំនួញ ​និង​ការ​វិនិយោគ ប៉ុន្តែមានមនុស្ស​មិនតិចនាក់នោះ​ទេ ដែលមិនដឹងថា ​តើ​ត្រូវ​ជ្រើស​រើ​ស​​ទីតាំងយ៉ាងម៉េច​ឱ្យ​ត្រូវ​នឹង​កា​រវិនិយោគ​របស់ខ្លួន ។​

ទាក់ទងនឹងការជ្រើសរើសទីតាំងនោះដែរ លោក​ សន សៀប ប្រធានសមាគម​អ្នក​វា​យ​ត​ម្លៃ ​និង​ភ្នាក់​ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបង្ហាញពីទីតាំង​មួយចំនួនដែលល្អសម្រាប់ការ​វិនិយោគ។

ក្នុងនោះដែរលោកបានលើកឡើងយ៉ាងដូច្នេះថា សម្រាបខ្ញុំបើយើងនិយាយពីការវិនិយោគអចលនទ្រព្យ ទីតាំង ទីតាំង ទីតាំ និងទីតាំង។ តើទីតាំងនោះមានអីខ្លះ

Photo 2023 09 11 16 29 53

ទីតាំងទី១.(connected ) ទីតាំង​ដែល​មានភ្ជាប់​ជាមួយនឹង​ការ​ដឹកជញ្ជូន​សាធារណៈ ដូចជា​ទីតាំង​នៅជិត​រថភ្លើង ឬក៏ផ្លូវល្បឿនលឿន​ជាដើម ។ អ្នកវិនិយោគ​ត្រូវសម្លឹងមើលថា តើ​តំបន់​ណា​ដែល​មានការ​ផ្សារភ្ជាប់​ការដឹកជញ្ជូនច្រើនជាងគេ​ ដូចជា​ទីតាំង​ដែលមានមនុស្សត្រូវចុះឡើង​យានយន្ត​ជាដើម ។

ទីតាំងទី២​. ទីតាំង​មួយទៀត​គឺសំដៅលើតំបន់​ណាដែល​កំពុង​ធ្វើហេដ្ឋារចនាសម្ព័ន្ធ​​និងធ្វើរួចហើយ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ចំណាយថវិកា​ច្រើនណាស់​ក្នុងកា​រ​អ​ភិ​វឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជាព្រលានយន្តហោះ ផ្លូ​វក្រវាត់ក្រុ​ង និង​កំពង់​ផែជាដើម ។ ទីតាំងទាំង​នេះហើយ​ដែល​​ធ្វើឱ្យ​តម្លៃអចលនទ្រព្យ​ឡើង​ថ្លៃ។

ទីតាំងទី៣. នោះគឺ​តំបន់ដែលមានសុវត្ថិភាព ។ អ្នកវិនិយោគ​ត្រូវ​សិក្សា​មើល ពីតំបន់ដែល​មានសុវត្ថិភាព ដូចជា​តំបន់ដែលមិនមាន​អំពើ​ចោរកម្ម ឬមានសកម្មភាពរញ៉េរញ៉ៃណាមួយ​ ដោយ​គិតពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅធ្វើការ ​និងពេលត្រលប់មកវិញ​ទាំងពេលថ្ងៃ និងពេលយប់ ។ ដូច្នេះ​សម្រាប់អ្នកទិញអចលនទ្រព្យដូចជា​ការទិញផ្ទះជាដើម​ក៏គេ​សម្លឹង​លើកត្តា​ទាំងនេះដែរ  ។​

តាំង​ទី៤.  ដែល​គួរជ្រើសរើស​សម្រាប់​ការ​វិនិយោគ​លើអចលនទ្រព្យ​គឺ(Convenience ) ភាពងាយស្រួល ។​ ភាពងាយស្រួលនេះ​គេសំដៅលើ​ងាយស្រួលក្នុងកា​ររស់​នៅ ដូចជា​ទីតាំង​នៅជិតសាលា​រៀន ងាយស្រួល​ជូនកូនទៅរៀន នៅជិត​មន្ទីរពេទ្យ ដែលអាច​ងាយ​ស្រួលបញ្ជូន​សាច់ញាតិទៅកាន់មន្ទីរពេទ្យ​បានទាន់​ពេល​វេលា​​ ពេលមាន​ជំងឺឈឺថ្កាត់ណាមួយ ទៅតាំងនៅជិត​ផ្សារ ងាយស្រួលក្នុងការ​ទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ៕​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia