មាសគឺជាលោហធាតុមានតម្លៃមួយដែលត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព ជាពិសេសពេលស្រុកទេសមានបញ្ហានិងវិបត្តិសេដ្ឋកិច្ច មាសគឺត្រូវប៉ាន់ហើយមានអ្នកទិញទុកនិងវិនិយោគច្រើនព្រោះវាងាយស្រួលទិញលក់និងធ្វើការដោះដូរជាមួយទំនិញផ្សេងៗជាដើម។
ជុំវិញការវិនិយោគលើមាស មានបងប្អូនមួយចំនួនប្រហែលច្ងល់និងមិនទាន់ដឹងទេថាតើគេវិនិយោគមាសដូចម្ដេចហើយមានផ្លូវណាខ្លះដែលយើងអាចវិនិយោគលើមាសបាន។ ដូច្នេះខាងក្រោមនេះ Business Cambodia សូមបង្ហាញចំនួន៣ដែលបងប្អូនអាចវិនិយោគលើមាសបាន។
១. ទិញមាសពិតប្រាកដ
ការវិនិយោគទិញមាសពិតប្រាកដគឺផ្លូវវិនិយោគលើមាសក៏ងាយស្រួលបំផុតពោលគឺបងប្អូនវិនិយោគទិញមាសពិតប្រាកដមើលឃើញនឹងភ្នែកដូចបងប្អូនតែងឃើញមាសគេលក់ក្នុងហាងលក់គ្រឿងអលង្ការ។ ជានៅក្នុងសង្គមខ្មែរយើង ប្រជាពលរដ្ឋខ្មែរតែងតែជ្រើសរើសយកការវិនិយោគលើមាសពិតប្រាក។ ជាក់ស្ដែង អ៊ំ ពូមីង យាយតាតែងតែទិញមាសទុកហើយពេលមាសឡើងថ្លៃពួកគាត់អាចលក់យកប្រាក់ចំណេញ។
ដូច្នេះវិនិយោគទិញមាសពិតប្រាកដគឺបងប្អូនទិញមាសនៅតាមបណ្ដាងហាងលក់គ្រឿងអលង្ការតាមរយៈទិញទុកពេលមានធ្លាក់ថ្លៃហើយអាចលក់ចេញយកប្រាក់ចំណេញពេលមាសឡើងថ្លៃ។ យ៉ាងណាមិញក្នុងការទិញមាសបងប្អូនត្រូវជ្រើសរើសហាងមាសដែលបងប្អូនជឿទុកចិត្តនិងរកស៊ីស្មោះត្រង់។
២. វិនិយោគមាសលើទីផ្សារអន្តរជាតិ
ការវិនិយោគមាសលើទីផ្សារអន្តរជាតិគឺជាការវិនិយោគលើគម្លាត់ថ្លៃរវាងមាសធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប៉ុន្ដែការវិនិយោគនេះមិនមែនជាការវិនិយោគលើមានពិតប្រាកដមានរូបរាងអាចប៉ះបាននោះទេពោលគឺគ្រាន់តែតួលេខប៉ុណ្ណោះ។ ដើម្បីវិនិយោគមាសលើទីផ្សារអន្តរជាតិបានបងប្អូនត្រូវមានគណនីជួញដូរជាមួយក្រុមឈ្មួញជើងសារឧបករណ៍នស្សន្ទដើម្បីទិញវិនិយោគលើមាសអន្តរជាតិបាន។
ការវិនិយោគមាសលើទីផ្សារអន្តរជាតិនេះទាមទារឲ្យបងប្អូនសិក្សាស្វែងយល់ឲ្យច្បាស់បើមិនដូច្នេះទេបងប្អូននឹងជួបហានិភ័យខ្ពស់ តែបើបងប្អូនចេះច្បាស់ចំណេញក៏កប់ក្ដោងដែរ។ ចង់វិនិយោគលើមាសអន្តរជាតិបានអាចបើកគណនីជួញដូរជាមួយឈ្មួញជើងសារឧបករណ៍នស្សន្ទស្របច្បាប់នៅកម្ពុជា។ សូមចុចនៅទីនេះ ដើម្បីស្វែងយល់ពីឈ្មួញជើងសារឧបករណ៍នស្សន្ទស្របច្បាប់នៅកម្ពុជា។
៣. ទិញភាគហ៊ុនមាស( Gold stock)
ក្រៅពីវិនិយោគទិញមាសពិតប្រាកដនិងវិនិយោគមាសលើទីផ្សារអន្តរជាតិហើយនោះ បងប្អូនក៏អាចទិញភាគហ៊ុនមាសតាមរយៈការទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលរស៊ីលើមាសដូចជាភាគហ៊ុន Barrick Gold Corp, Franco-Neveda Corp, Wheaton Preciois Metals Corp និងAgnico Eagle Mines ជាដើម ពោលគឺអ្នកវិនិយោគលើផ្សារហ៊ុនដោយទិញភាគហ៊ុនក្រុមហ៊ុនដែលរកស៊ីលើមាស។ យ៉ាងណាមិញការវិនិយោគលើភាគហ៊ុនមាសក៏មានហានិ័យផងដែរ ដូច្នេះបងប្អូនត្រូវសិក្សាស្វែងយល់និងបើកគណនីជួញដូរជាមួយ InteractiveBrokers ដើម្បីអាចវិនិយោគលើផ្សារហ៊ុនអន្តរជាតិនិងទិញភាគហ៊ុនមាសបាន៕
ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕