សុទ្ធតែយីហោល្បី! ដើមឆ្នាំ២០២៣ រោងចក្រដំឡើងរថយន្ដ និងផលិតសំបករថយន្ដចំនួន ៣ បើកនៅខ្មែរ
Bunthoeun KoemMAY 29 20231.6 K views

មួយរយៈពេលចុងក្រោយនេះកម្ពុជាទទួលបានបានគម្រោងវិនិយោគបន្ដបន្ទាប់ជាច្រើន ស្ទើរគ្រប់វិស័យ ដូចជាវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងវិស័យយានយន្ដជាដើម។ ហើយនៅក្នុងនោះ គម្រោងមួយចំនួនក៏បានដាក់ដំណើរជាហូរហែផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅដើមឆ្នាំ២០២៣ នេះសម្រាប់វិស័យយានយន្ដគឺមាន មានរោងចក្រដំឡើង និងផលិតសំបកកង់រថយន្ដបានសម្ពោធដាក់ឲ្យដំណើរការ។

១.  រោងចក្រដំឡើងរថយន្ដISUZU 

រថយន្ដ ISUZU គឺជាម៉ាក់យីហោដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន ដែលត្រូវបានក្រុមហ៊ុន K (Cambodia) Co., Ltd. ទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្តមួយនេះនៅកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបោះទុនវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺផងដែរ។

រោងចក្រដំឡើងរថយន្ដ ISUZU នេះមានតម្លៃប្រមាណ ៧.៣ លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធបើកឲ្យដំណើរការកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

63463ad5 1522 4fa0 A4ab 085abf4f30fc

២. រោងចក្រផលិតសបកកង់រថយន្ត

កាលពីពេលកន្លងទៅនេះក្រុមហ៊ុន General Tire Technology (Cambodia) បានបោះទុនវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ដដ៏ធំមួយរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ដព្រះសីហនុ និងត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ២២ ខែឧសភា  ឆ្នាំ២០២៣ កន្លងទៅនេះ។ 

សូមជម្រាបផងដែរថា រោងចក្រផលិតសំបកកង់នេះត្រូវបានក្រុមហ៊ុនខាងលើ ធ្វើការបោះទុនវិនិយោគប្រមាណ៣០០លានដុល្លា សាសង់នៅលើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។

Bcb5856d F655 4eef Aba8 D06137962df2

៣. ក្រុ​មហ៊ុនដំឡើងរថយន្ត Toyota

កាលពីពាក់កណ្ដាលឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ដជប៉ុន TOYOTA បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជាដែលឈ្មោះថា​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដើម្បីលក់នៅទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។

យោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា "គម្រោងរោងចក្រដំឡើងរថយន្ដ TOYOTA ខាងលើអាចនឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះហើយ"៕​

D79273a0 0432 4213 91bb Fd45d0b748a1

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia