អ្នកជំនាញថាបើអ្នកធ្វើរឿងទាំង៤នេះបាន អ្នកនឹងយកឈ្នះបញ្ហាលុ.យ ទោះចង់ក្រក៏ពិបាកដែរ
Toeuy HongAPRIL 25 2024521 views

 រាល់ថ្ងៃមនុស្សជាច្រើនរស់នៅជួបបញ្ហាលុយដូចជា រកលុយបានតែមិនសល់ រស់នៅខ្វះខាតលុយ ជាពិសេសបញ្ហាធំនោះគឺជំពាក់បំណុលគេច្រើនត្រូវចាយពេលរាប់ឆ្នាំដើម្បីរកលុយមកដោះបំណុលគេឲ្យអស់។ បើអ្នកកំពុងជួបបញ្ហាលុយ លោក Dave Ramsey បានចែករំលែកនូវរឿងចំនួន៤បើអ្នកធ្វើបានអ្នកនឹងយកឈ្នះលើបញ្ហាលុយហើយទ្រព្យអ្នកនឹងកាន់តែកើនឡើងរស់នៅមានសេរីភាព។

. ធ្វើផែនការហិរញ្ញវត្ថុ

ការធ្វើផែនការហិរញ្ញវត្ថុឬធ្វើផែនការចំណាយប្រចាំខែគឺជារឿងសំខាន់បើអ្នកចង់ធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើងចៀសពីបញ្ហាលុយ ហើយអ្នកនឹងកាន់តែសល់លុយសម្រាប់ធ្វើរឿងដែលធ្វើឲ្យជីវភាពអ្នកកាន់តែធូធា។

 ចំពោះការធ្វើផែនការចំណាយប្រចាំខែ អ្នកអាចចាប់ផ្ដើមពីការតាមដានចំណូលចំណាយប្រចាំខែដើម្បីដឹងថាតើមួយខែអ្នករកចំណូលបានប៉ុន្មានហើយចំណាយប៉ុន្មាន។ ត្រង់នេះអ្នកត្រូវធ្វើការកត់ត្រានូវចំណូលចំណាយជាពិសេកត់ត្រាចំណាយប្រចាំថ្ងៃឲ្យច្បាស់ៗដើម្បីដឹងថាមួយថ្ងៃៗអ្នកចាយលើអ្វីខ្លះ។

សូមកត់ត្រាចំណាយប្រចាំខែហើយអនុវត្តឲ្យបានមួយខែពេញ។ បន្ទាប់ពីអ្នកតាមដានចំណាយប្រចាំថ្ងៃហើយនោះ ដល់ចុងខែអ្នកអាចបូកសរុបចំណាយ។ ហើយអ្នកអាចចូលទៅពិនិត្យមើលចំណាយនីមួយៗដែលអ្នកបានកត់ត្រាប្រចាំថ្ងៃ ត្រង់នេះចំពោះចំណាយណាមិនចំបាច់អ្នកអាចកាត់បន្ថយឬកាត់ផ្ដាច់។  

ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកសល់លុយព្រោះអ្នកបានកាត់បន្ថយចំណាយមិនចាំបាច់។ ត្រូវចាំថាមនុស្សភាគច្រើនចាយតាមចំណង់ចាយតាមអារម្មណ៍ដូច្នេះទោះរកបានច្រើនក៏គ្មានសល់លុយដែរបើអ្នកមិនចេះគ្រប់គ្រងលុយ។ ចង់កាន់តែច្បាស់ពីការគ្រប់គ្រងលុយនិងធ្វើផែនការចំណាយប្រចាំខែអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញតាមតេឡេក្រាម https://t.me/hangchhengH24

Aba388

. ដោះបំណុលឲ្យអស់

បច្ចុប្បន្នមនុស្សភាគច្រើនជួបបញ្ហាបំណុលដែលធ្វើឲ្យពួកគាត់ឈឺក្បាលដេកមិនលក់បក់មិនល្ហើយហើយរស់នៅខ្វះខាតលុយនិងស៊ីអត់ស៊ីឃ្លានព្រោះតែបំណុល។ ដូច្នេះបើអ្នកកំពុងជាប់បំណុល អ្នកគួរខិតខំប្រឹងប្រែងធ្វើបែបណាដោះបំណុលឲ្យឆាប់អស់ពីខ្លួន។ ត្រូវចាំថាពេលខ្លះជីវភាពអ្នកមិនធូធាដោយសារតែបំណុលព្រោះអ្នករវល់បង់រំលស់របស់ដែលមិនបានបង្កើតចំណូលដូច្នេះអ្នកគ្មានសល់លុយសម្រាប់ធ្វើជាដើមទុនវិនិយោគដើមទុនរកស៊ីដើម្បីកសាទ្រព្យឡើយ

. រស់នៅចាយឲ្យតិចជាងចំណូល

បើជីវិតរស់នៅរបស់អ្នករាល់ថ្ងៃចេះតែខ្វះខាតហើយចំណូលតិចជាងចំណាយច្បាស់ណាស់ជីវិតអ្នករស់នៅរងសម្ពាធនៃលុយកាក់ជារៀងរាល់ខែ ហើយជីវិតបែបនេះពិតជាពិបាកណាស់ ជាពិសេសនោះអ្នកមិនងាយសល់លុយនិងសល់ទ្រព្យដូចគេដូចឯងឡើយ។ ប្រសិនបើអ្នកចំណូលតិចតែមានតម្រូវការច្រើន អ្នកត្រូវប្រឹងរកលុយជាពិសេសអភិវឌ្ឍនសមត្ថភាពខ្លួនឯងដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើន។

. សន្សំនិងវិនិយោគ

ការសន្សំនិងវិនិយោគគឺជាផ្លូវដែលធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើងរស់នៅមិនជួបបញ្ហាលុយកាក់ហើយទ្រព្យកាន់តែកើននិងអាចកសាងភាពមានបានក្នុងជីវិត។ ដូច្នេះបើចង់សល់លុយ សល់ទ្រព្យជីវភាពកាន់តែធូធា ការសន្សំនិងវិនិយោគគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយ។ ចង់ស្វែងយល់ពីការសន្សំនិងវិនិយោគដើម្បីកសាងទ្រព្យអាចតាមដានFacebook page: Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia