អ្នកប្រើប្រាស់ អេប ABA Mobile របស់ធនាគារABA ភាគច្រើនដឹងថា មុខងារថ្មីមួយទើបនឹងចេញដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់នោះ គឺមុខងារឆាតជាមួយគ្នាក្នុងអេបផ្ទាល់ (ABA Mobile In-App Chat)។ ប៉ុន្ដែបងប្អូនមួយចំនួនប្រហែលជាមិនទាន់ដឹងទេថាមុខងារឆាតក្នុងអេបនេះមានលក្ខណៈពិសេសអ្វីខ្លះ។
តាមពិតទៅABA បានគិតគូដល់អតិថិជនរបស់ខ្លួនខ្លាំងណាស់ទើបបានធនាគារសម្រេចបង្កើតមុខងារថ្មីនេះឡើង។ ខាងក្រោមនេះគឺមុខងារពិសេសៗដែលអ្នកអាចធ្វើបាននៅក្នុងកម្មវិធីឆាតក្នុងអេបABA Mobile៖
១. ជជែករឿងលុយកាក់៖ មុខងារឆាតក្នុងអេបផ្ទាល់នេះ អនុញ្ញាតឲ្យអតិថិជនជជែកអំពីរឿងលុយកាក់ជាមួយក្រុមគ្រួសារ មិត្តរួមការងារ មិត្តភ័ក្តិ ឬអ្នកលក់អនឡាញ ដែលមាននៅក្នុង “គំរូទូទាត់ប្រចាំ” ឬ “បញ្ជីទំនាក់ទំនង” របស់អតិថិជនប៉ុណ្ណោះ ។
២. ងាយស្រួលផ្ញើប្រាក់៖ ក្រៅពីអ្នកប្រើប្រាស់អាចឆាតឆ្លើយឆ្លងគ្នាក្នុងអេប ពួកគាត់ក៏អាចផ្ញើរប្រាក់ឲ្យគ្នាទៅវិញទៅមកយ៉ាងងាយស្រួលនិងរហ័សនៅក្នុងកម្មវិធីឆាតនេះផ្ទាល់តែម្ដង ដោយមិនបាច់ប្តូរពីអេបមួយទៅមួយផ្សេងទៀតឡើយ។
៣. សុវត្ថិភាព៖ មុខងារនេះក៏កាត់បន្ថយហានិភ័យនៃការផ្ញើប្រាក់ដោយចៃដន្យទៅខុសគណនីជាមួយបច្ចេកវិទ្យាការពារឯកជនភាព (end-to-end encryption) ដែលធានាថាគ្មាននរណាម្នាក់ សូម្បីតែបុគ្គលិក ABA អាចមើលឃើញការសន្ទនាផ្នែកហិរញ្ញវត្ថុរបស់អ្នកទេ។ លើសពីនេះទៀត អតិថិជនក៏មិនអាច Screenshot ឆាតដើម្បីចែកចាយបន្តរបានដែរ។
ក្រៅពីចំណុចសំខាន់ៗទំាង៣ដែលបានរៀបរាប់ខាងលើ កម្មវិធីឆាតក្នុងអេបផ្ទាល់នេះដើរតួជាកន្លែងតែមួយសម្រាប់ការសន្ទនានានា ដែលធ្វើឲ្យការចាត់ចែងលុយមានភាពងាយស្រួល ដោយអតិថិជនអាចពិភាក្សាគ្នាពីការជួយចេញថ្លៃជួល ទូទាត់វិក្កយបត្រអាហារពេលល្ងាច ឬការចែករំលែកថ្លៃទិញទំនិញជាដើម ទាំងមិនចាំបាច់ចេញពីអេប ABA Mobile ឡើយ។ ការប្រើប្រាស់កញ្ចប់ស្ទីគ័រ ដែលបង្កើតឡើងពិសេសសម្រាប់មុខងារនេះ នឹងធ្វើឲ្យបទពិសោធន៍សន្ទនារបស់អ្នកកាន់តែប្រសើរ និងរស់រវើក។
គួរបញ្ជាក់ផងដែរថាដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះអតិថិជន ABA Mobile ត្រូវតែអាប់ដេត ABA Mobile ដល់កំណែចុងក្រោយគេបំផុត។ មុខងារឆាតក្នុងអេបផ្ទាល់នេះស្ថិតនៅកែងខាងស្តាំ នៃស្គ្រីនរបស់អេប៕