រអ៊ូរវល់គ្មានពេល តែអាចធ្វើការឱ្យគេ១ថ្ងៃ៨ម៉ោងThe Rock ថាមិនគួរភ្លេចធ្វើរឿងសំខាន់បំផុត១នេះទេ
Kan DaraFEBRUARY 15 2023423 views

“ដៃឱ្យរវៃ មាត់ឱ្យរងំមួយថ្ងៃៗ ធ្វើការគ្មានពេលសម្រាក តែនៅចាយលុយសល់ថ្ងៃស្ទើររាល់ខែ!” ឈប់សិន! អ្នកធ្វើបានល្អហើយណា ខំប្រឹងធ្វើការឱ្យគេមិនខ្លាចនឿយហត់ មួយថ្ងៃ៨ម៉ោង មកដល់ផ្ទះអស់កម្លាំងក៏សម្រាក ហូបបាយរួចក៏មើលទូរស័ព្ទដៃហើយក៏ចូលគេង អ្នកមិនខុសទេ​ អ្នកគ្រាន់តែភ្លេចរឿង១សំខាន់ជាងនេះប៉ុណ្ណោះ។

ដោយឡែកជាមតិរបស់លោក Dwayne Johnson The Rock ជាតួអង្គក្នុងខ្សែភាពយន្ត Fast&Furious ដ៏ល្បីល្បាញរបស់ហូលីវូដ បានលើកឡើងថា “កុំធ្វើការឱ្យគេ ក្នុងក្រុមហ៊ុនគេ ៨ម៉ោងក្នុង១ថ្ងៃ បន្ទាប់មកក៏រៀបចំកាតាបទៅផ្ទះ ដោយមិនបានធ្វើការងារឱ្យគោលដៅខ្លួនឯងសម្រាប់សម្រេចក្តីសុបិនចុងក្រោយផ្ទាល់ខ្លួននោះទេ ​ អ្នកមិនមែនហត់នឿយខ្លាំងពេកនោះទេ គឺដោយសារអ្នកគ្មានឆន្ទៈនិងកម្លាំងជំរុញចិត្តពីខាងក្នុងតែប៉ុណ្ណោះ”។ ក្នុងន័យនេះលោកចង់សម្តៅថា មនុស្សធ្វើការអ្វីក៏ដោយ ក៏មិនត្រូវភ្លេចគោលដៅខ្លួនឯង​នោះទេ ចូរចំណាយពេលកសាងក្តីស្រមៃអ្នកខ្លះ ទោះប្រើពេលយឺតបន្តិចក៏វាប្រសើរជាងមិនបានដើរសោះ។

ជាការពិតណាស់ការខិតខំប្រឹងប្រែងនិងសេចក្តីព្យាយាមគឺជាសម្មតិកម្មនៃភាពជោគជ័យ ប៉ុន្តែមិនអាចខ្វះធាតុផ្សំគឺការខំឱ្យចំគោលដៅបាននោះទេ បើរវល់គ្រប់ពេល ខំប្រឹងធ្វើការគ្មានពេលស​ម្រាក តែមានអារម្មណ៍ថាជីវិតមិនសល់អ្វីសោះ រឡេះរឡោះ រកកោះត្រើយ​មិនឃើញទេ ចូរតាមដានគោលដៅខ្លួនឯងឡើងវិញ។

ដូចពាក្យមួយគេនិយាយថា “ជីវិតមនុស្សប្រៀបបីដូចជាធ្នូ រីឯក្ដីស្រមៃប្រៀបដូចជាផ្ទាំងស៊ីប បើរកផ្ទាំងស៊ីបមិនឃើញទេ ទោះរាល់ថ្ងៃប្រឹងទាញដងធ្នូខ្លាំងយ៉ាងណាក៏គ្មានន័យដែរ” ត្រង់ន័យនេះ គេចង់បង្ហាញថា គោលដៅគឺពិតជាសំខាន់ខ្លាំងបំផុត ហើយប្រសិនបើយើងខំលើរឿងអ្វីមួយ ដែលខុសពីគោលដៅពិតប្រាកដរបស់ខ្លួនឯង អ្នកកាន់តែខំ វាកាន់តែបរាជ័យក៏ថាបានដែរ៕

អត្ថ​បទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia