អ្នកថតរូបអភិជន! តោះមកស្គាល់អ្នកថតរូបឱ្យ Ronaldo និង Messi ដែលជាសេដ្ឋីទ្រព្យ៤០លាន$
SOKLY SONOVEMBER 21 2022338 views

មុនឈានដល់ព្រឹត្តិកាលប្រកួត World Cup ជើងឯកបាល់ទាត់ លោក Cristiano Ronaldo និង លោក Lionel Messi បានថតស្ពតរួមគ្នាមួយឱ្យ ប្រេនល្បីឈ្មោះ LOUIS VUITTON (LV) ធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនពោលពាក្យកោតសរសើរគ្រប់ៗគ្នា។ តើលោកអ្នកចង់ដឹងទេថាជាងថតរូបមួយសន្លឹកនោះជាអ្នកណា?

M

គាត់គឺជាកំពូលអ្នកថតរូបអភិជនវ័យ៧៣ឆ្នាំ មួយរូបដែលមានឈ្មោះថា Annie Leibovitz និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៤០លានដុល្លារ។ អ្នកស្រី Annie Leibovitz បានចាប់ផ្ដើមអាជីពជាអ្នកថតរូបរបស់គាត់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ៧០ ដោយធ្វើការជាជាងថតរូបឱ្យទស្សនាវដ្តីតន្រ្តី Rolling Stone។

M1

ជាងថតរូបធម្មតាម្នាក់នេះ បានវិវត្តន៍ខ្លួនក្លាយជា Chief Photographer ហើយកាន់តំណែងពីឆ្នាំ ១៩៨៣ ដល់ ១៩៩៣។ រូបថតរបស់គាត់ទទួលបានភាពល្បីល្បាញជាច្រើន ដែលរួមមានរូបរបស់ តារាល្បីៗមួយចំនួនដូចជា John Lennon, Lady Gaga Michael Jackson និង Rihanna រួមទាំងអ្នកផ្សេងទៀតជាច្រើន។ លើសពីនេះគាត់ក៏បានថតរូបរបស់ ម្ចាស់ក្សត្រិយ៍ Elizabeth II នៅពេលដែលទ្រង់យាងទៅបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

M2

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២២ នេះអ្នកស្រី Annie Leibovitz មានទ្រព្យសរុបប្រមាណ៤០លានដុល្លារ។ សព្វថ្ងៃគាត់បម្រើការងារឱ្យក្រុមហ៊ុន Vanity Fair ដោយទទួលបានប្រាក់ខែប្រមាណ ៣លានដុល្លារក្នុងមួយឆ្នាំ។ ចំពោះថ្លៃឈ្នួលថតរូបវិញ មួយថ្ងៃគាត់គិតចាប់ពី ១ម៉ឺនដុល្លារ ទៅ ២៥,០០០ដុល្លារ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia