ក្រសួងពាណិជ្ជកម្មនឹងផ្តោត៤ ចំណុចធំៗនេះ ដើម្បីអាចនាំចេញអង្ករ ៧៥តោនក្នុងឆ្នាំ២០២៣ ខាងមុខនេះ
ធី ស្រីល័ក្ខNOVEMBER 24 2022323 views

ដើម្បីជម្រុញការនាំចេញអង្ករឱ្យបាន៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និង១លានតោនៅក្នុងឆ្នាំ២០២៥ កាលពីម្សិលមិញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ផែនការ ៤ចំណុចធំៗដើម្បីឱ្យការនាំចេញអង្ករទៅបានដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ ។

316531310 511951787629315 5587343509471955595 N

 ថ្លែងក្នុងសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៤នេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាលបច្ចេកទេស សហព័ន្ធស្រូវអង្ករក៏បានដាក់ចេញនូវផែនការរបស់ខ្លួន ដោយផ្តោតលើសរសរស្តម្ភចំនួន ៤ ដូចខាងក្រោម ៖

  • អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព
  • ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបាននូវតម្លៃស្រូវ
  • ទីផ្សារ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែម ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាស ទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ។
  • 315228580 511951527629341 9077294074451571228 N

    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ ប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ ដែលទើបទទួលបានការបោះឆ្នោតគាំទ្រ ព្រមទាំងបានណែនាំឱ្យសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករ និងដៃគូពាក់ព័ន្ធទាំងអស់ បន្តការខិតខំប្រែងអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia