ថៃ រំពឹងថា ក្រុមហ៊ុន Tesla និងក្រុមហ៊ុនរបស់មហាសេ.ដ្ឋីអាមេរិក២ទៀត វិនិយោគ៥ពាន់លា.ន$ ក្នុងប្រទេស
SOKLY SOSEPTEMBER 26 202386 views

ប្រទេសថៃរំពឹងថានឹងទទួលបានការវិនិយោគយ៉ាងហោចណាស់ ៥ពាន់លានដុល្លារ ពីក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក៣ ដែលមានដូចជា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk, ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft របស់មហាសេដ្ឋី Bill Gates និង Paul Allen។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Reuter។

 

នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានលើកឡើងថា «ក្រុមហ៊ុន Tesla បាននឹងកំពុងសម្លឹងមើលរោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅលើទឹកដីថៃ ចំណែកឯក្រុមហ៊ុន Microsoft និង Google ក៏កំពុងសម្លឹងមើលមជ្ឈមណ្ឌលទិន្នន័យផងដែរ»

 

យ៉ាងណាមិញ លោក Thavisin មិនបានបញ្ជាក់ដោយលម្អិតទេថា តើចំនួនថវិកា ៥ពាន់លានដុល្លារ ដែលថៃរំពឹងទុកនោះ ជាចំនួនវិនិយោគរួមគ្នាឬធ្វើឡើងដោយក្រុមហ៊ុននីមួយៗឡើយ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣​ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានស្កាត់ជួបគ្នាជាមួយកំពូលមហាសេដ្ឋី Elon Musk នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាជុំវិញចក្ខុវិស័យនៃកិច្ចសហការរកស៊ីលើផ្នែកបច្ចេកវិទ្យា។

Thaipmmusk22

 

សូមជម្រាបផងដែរថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទីបួននៅអាស៊ី ហើយប្រទេសនេះបាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់អ្នកផលិតរថយន្ត EV និងថ្ម ព្រមទាំងការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្ត EV ក្នុងស្រុក ដើម្បីរក្សាតំណែងជាមជ្ឈមណ្ឌលរថយន្តធំក្នុងតំបន់៕

 

5e31a871 3587 4139 Aa42 53fe289953da

អត្ថបទដោយ៖​ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia