ធនាគារ វីង ចូលរួមពិព័រណ៍សប្បុរសធម៌បុណ្យណូអែលរបស់ SISC ដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ
Daneth MechDECEMBER 27 2024

ស្របពេលដែលវិស្សមកាលមកដល់ ធនាគារ វីង (ខេមបូឌា) ម.ក មានមោទនភាពក្នុងការចាប់ដៃគូជាមួយសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក្នុងការរៀបចំពិព័រណ៍បុណ្យណូអែល។ នេះជាឆ្នាំទី៣ នៃកម្មវិធីដែលបានរៀបចំឡើង  ដែលមានគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីធានាថាកុមារកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាអាចទទួលបានការថែទាំសុខភាព និងសង្គ្រោះអាយុជីវិតក្នុងរដូវកាលនៃការផ្តល់អំណោយនេះ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង មានប្រសាសន៍ថា៖ “កុមារគ្រប់រូបសមនឹងទទួលបានការលូតលាស់ធំឡើងជាមួយសុខភាពល្អ និងភាពរីករាយ មិនថាពួកគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។” មន្ទីរពេទ្យកុមារអង្គរ គឺជាមជ្ឈមណ្ឌលនៃក្តីសង្ឃឹម ដោយផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងគុណភាពខ្ពស់ដល់កុមាររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ នៅធនាគារ វីង យើងមានកិត្តិយសក្នុងការគាំទ្របេសកកម្មរបស់មន្ទីរពេទ្យ ក៏ដូចជានាំមកនូវវិស្សមកាលដែលមានភាពរីករាយ ហើយតាមរយៈសកម្មភាពរបស់យើងនេះទៀតសោត បានរួមចំណែកជាវិជ្ជមានដល់កុមារទាំងឡាយណាដែលត្រូវការសង្គ្រោះ។”

Photo 2024 12 27 13 45 38

Photo 2024 12 27 13 45 39 (2)

មន្ទីរពេទ្យកុមារអង្គរ បានសង្រ្គោះកុមារជាង ១០០,០០០នាក់ ជារៀងរាល់ឆ្នាំនៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ និងមិនគិតថ្លៃសេវាព្យាបាល។ ជាមធ្យមមានកុមារចន្លោះពី ៣០០ ទៅ ៤០០នាក់ ទទួលបានការព្យាបាលជារៀងរាល់ថ្ងៃ ហើយប្រតិបត្តិការរបស់មន្ទីរពេទ្យពឹងផ្អែកយ៉ាងខ្លាំងលើការបរិច្ចាគ និងការគាំទ្រពីសហគមន៍ដើម្បីបន្តផ្តល់សេវាព្យាបាលសំខាន់ៗទាំងនេះ។

ពិព័រណ៍សប្បុរសធម៌បុណ្យណូអែល​​មានសកម្មភាពរីករាយជាច្រើនសម្រាប់អ្នកចូលរួមគ្រប់វ័យទាំងអស់រួមមាន៖ អាហារដ៏ឈ្ងុយឆ្ងាញ់ វត្ថុអនុស្សាវរីយ៍ប្លែកៗ និងហ្គេមកម្សាន្តសប្បាយៗសម្រាប់កុមារជាច្រើនផងដែរ។ លើសពីការអបអរសាទរ កម្មវិធីនេះក៏បានបង្ហាញឱ្យឃើញពីថាមពល និងឥទ្ធិពលវិជ្ជមាន បង្កើតឱ្យមាននូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើមានភាពប្រសើរឡើងក្នុងសហគមន៍។

រដូវវិស្សមកាលអាចចាត់ទុកបានថាជាពេលវេលានៃការផ្តល់អំណោយ ធនាគារ វីង សូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមដោយធ្វើការបរិច្ចាគក្នុងបុព្វហេតុសម្រាប់កុមារនេះ។ លោកអ្នកអាចចូលរួមមានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank ដោយស្វែងរកមុខងារ "អំណាយ និងសប្បុរសធម៌" ឬបរិចា្ចគតាមភ្នាក់ងារ វីង ដែលមានជាង ១១,០០០ទី​តាំងទូទាំងប្រទេស។ រាល់ការចូលរួមមិនថាមានចំនួនប៉ុន្មាន ពិតជាសំខាន់ណាស់ក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងធានាថាកុមាររាប់ពាន់នាក់ទទួលបានការថែទាំជំងឺរបស់ពួកគេ។

Photo 2024 12 27 13 45 39

Photo 2024 12 27 13 45 41

លោក ហោ ប៊ុនថែ បានបន្ថែមថា "ក្នុងអំឡុងពេលរដូវកាលជួបជុំដ៏រីករាយនេះ សូមចងចាំថាសកម្មភាពមនុស្សធម៌របស់យើងទាំងអស់គ្នា នឹងបង្កើតឱ្យមានផលវិជ្ជមានយូរអង្វែងតទៅមុខ" ។ “តាមរយៈការជួយដល់មន្ទីរពេទ្យកុមារអង្គរ យើងមិនត្រឹមតែជួយសង្រ្គោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ប្រទេសកម្ពុជា ដែលមានប្រជាជនមានសុខភាពល្អ និងរឹងមាំជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ។”

ធនាគារ វីង នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងរយៈពេលវែង។ ជាផ្នែកមួយនៃការយកចិត្តទុកដាក់ឥតងាករេរបស់ខ្លួនក្នុងការលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពសង្គមនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តក្នុងការបំផុសវប្បធម៌នៃការផ្តល់ឱ្យ និងទំនួលខុសត្រូវរួមគ្នាទូទាំងប្រទេស ជាពិសេសក្នុងអំឡុងពេលវេលាដ៏ពិសេសនៅឆ្នាំនេះ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia