ពេលនិយាយដល់ហាងលក់សម្លៀកបំពាក់ ដែលងាយស្រួលទិញ ជាមួយម៉ូដថ្មីៗ ទាន់សម័យ និងមានទំហំច្រើនសម្រាប់អតិថិជនជ្រើសរើស បងប្អូនភាគច្រើនប្រហែលជានឹកឃើញទៅដល់ ហាងលក់សម្លៀកបំពាក់ក្មេងៗ បុរស នារីរបស់ហាង TEN11 មុនគេ។ ប៉ុន្តែបើនិយាយអំពីការលក់ បងប្អូនមួយចំនួនប្រហែលជាមិនធ្លាប់បានដឹងនៅឡើយទេ ថាមូលហេតុអ្វីបានជាហាងនេះទទួលបានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួនយ៉ាងនេះ។
ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកគំនិតលក់របស់ TEN11 ចំនួន៣ចំនុច ដើម្បីចែកជួនបងប្អូនទាំងអស់គ្នា៖
១.មានសម្លៀកបំពាក់តាមរដូវកាល
ពិតមែនទៅ TEN11 កម្រធ្វើឱ្យអតិថិជនរបស់ខ្លួនមានការខកបំណងណាស់ ដោយហាងតែងតែមានសម្លៀកថ្មីៗចូលជាប្រចាំ ហើយព្រមទាំងមានទំហំច្រើនដែលងាយស្រួលក្នុងការជ្រើសរើសថែមទៀត។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែអស្ចារ្យនោះ TEN 11 បានរៀបចំសម្លៀកបំពាក់តាមរដូវការនិមួយៗ ជាក់ស្តែងពេលនេះផ្ទាល់ខាងហាងបានដាក់តាំងខោអាវជាច្រើនម៉ូដសម្រាប់ពេលវេលាសម្រាប់បុណ្យគ្រីសស្មាសដែលចូលមកដល់ក្នុងពេលឆាប់ៗនេះ។
២. មានកាតសមាជិក
ទន្ទឹមនឹងនេះដែល អ្វីដែល TEN11 អាចឱ្យអតិថិជនរបស់ខ្លួន ចូលទិញហើយទិញទៀតនោះគឺ ហាងបានរៀបចំជាកាតសមាជិកជូនអតិថិជនរបស់ខ្លួន នៅពេលដែលភ្ញៀវបានជាវក្នុងចំនួនកំណត់ណាមួយ។ ដោយកាតសមានជិកនោះ គឺជាកាតដែលអាចសន្សំពិន្ទុសម្រាប់ទទួលបានការបញ្ចុះតម្លៃជាច្រើន ទៅតាមប្រភេទកាតរបស់អតិថិជន ប្រសិនអតិជនមានកាត VVIP នោះការបញ្ចុះតម្លៃក៏ច្រើនទៅតាមហ្នឹងដែរ។
៣. មិនដើរតាមភ្ញៀវ
បងប្អូនមួយចំនួនប្រហែលជាធ្លាប់បានចូលហាងសម្លៀកបំពាក់មួយចំនួនហើយ នៅពេលដែល យើងបើកទ្វារចូលហាងភ្លាមដើមមកតាមយើងភ្លេត នៅក្នុងក្រសែភ្នែកហាក់បីដូចជាចង់បានអ្វីមួយពី អ្នកទិញ ហើយអ្នកទិញភាគច្រើនមិនសូវជាចូលចិត្តប៉ុន្មានឡើយនៃអ្នកលក់ជំពូកនេះ ។
និយាយទៅដល់ចំណុចមួយនេះ ប្រសិនបើទាំងអស់គ្នាដែលធ្លាប់បានដើរចូលហាងលក់សម្លៀក បំពាក់ TEN11 បងប្អូនប្រហែលជាអាចសង្កេតឃើញហើយថា នៅពេលឈានជើងចូលទៅក្នុងហាង បុគ្គលិកមានតែស្នាមញញឹម គ្មានអ្នកដើរតាមភ្ញៀវឡើយ ពោលគឺគេចង់ផ្តល់សេរីភាពអោយអ្នកទិញ មានអាម្មណ៍ថាខ្លួនឯងឯករាជ ចង់បានអ្វីដែលខ្លួនឯងត្រូវការ គ្មានការជម្រុញឬបង្ខំឡើយពី សំណាក់អ្នកលក់ ។