ច្បាស់ការ! នេះជាចំនួនទឹកប្រាក់ពិតដែលចំណាយលើការសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ
Bunthoeun KoemAUGUST 17 20251.4 K views

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជាគ្រោងនឹងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

535817379 1173115918182498 3727072951839519357 N

ក្នុងនោះដែរបើតាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១  ខណៈជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។

506103279 1019122683759098 4831837400448717546 N

ការបញ្ជាក់របស់លោកឧកញ៉ា ខាងលើត្រូវបានធ្វើឡើង ក្នុងឱកាសទទួលដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្ដមរដ្ឋមន្ដ្រី ហួត ហាក់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក រូបនេះបានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១នេះ៕

506624686 1019123073759059 989837554898839137 N

518393630 1173116248182465 4832286374154098383 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia