ត្រូវដឹង! ក្រោយធ្វើ បសស រួចក្នុងករណីខុសឈ្មោះឬខុសថ្ងៃខែឆ្នាំកំណើតប្រញាប់ទាក់ទងលេខ២ខ្សែនេះ
ធី ស្រីល័ក្ខAUGUST 17 202525 views

ចំពោះពុកម៉ែបងប្អូន ដែលបានធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) រួចរាល់ហើយប៉ុន្តែបែរជាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើតលែងជាបញ្ហាទៀតហើយ ព្រោះបេឡាជាតិសន្តិសុខសង្គមបញ្ជាក់ច្បាស់ៗឱ្យបងប្អូនទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ២ខ្សែរនេះគឺលេខ ១២៨៦ ឬលេខ ១២៩៧។

 

ជាមួយគ្នានោះដែរ ចំពោះអ្នកដែលបានធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) គឺផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។

 

ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើប័ណ្ណ បសស នេះ បងប្អូនអាចធ្វើការសាកសួរព័ត៌មានបន្ថែម ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia