រថយន្ដប្រើរួច (មួយទឹក) អាចទទួលបានអត្រាពន្ធ ០% លុះត្រាស្ថិតនៅក្នុងលក្ខខណ្ឌ ៣ នេះ
Bunthoeun KoemAUGUST 8 20254.4 K views

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា​បានចេញអនុក្រឹត្យ ដាក់ឲ្យអនុវត្ដអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកាន់ប្រទេសកម្ពុជាពីសហរដ្ឋអាមេរិក។ ប៉ុន្ដែអត្រាពន្ធគយ ០% នេះមិនអនុវត្ដចំពោះទំនិញប្រើរួចឡើយ (មួយទឹក)។

528318571 1253707956561330 3141792735034237928 N

យ៉ាងនៅថ្ងៃដដែលនេះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តពន្ឋគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកផងដែរ។ ដោយក្នុងនោះឯកឧត្ដមក៏បានលើកឡើងពីការយកអត្រាពន្ធនៅលើប្រភេទយន្ដផងដែរ។

ឯកឧត្ដមបញ្ជាក់ថា រថយន្តថ្មីដែលបានផលិតនៅសហរដ្ឋអាមេរិក នាំចូលមកម្ពុជា អត្រាពន្ឋគយ អនុវត្តអត្រាពន្ឋគយ 0% ចំណែករថយន្ដដែលប្រើប្រាស់រួច មានគីឡូចាប់ពី ៥០០០គីឡូម៉ែត្រ មិនអាចស្នើរសុំយកពន្ឋគយ អត្រាសូន្យភាគរយបានទេ (០%)។  ក៏ប៉ុន្ដែចំពោះរថយន្តដែលបានប្រើប្រាស់រួច អត្រាពន្ឋគយអាចផ្តល់អត្រាពន្ឋសូន្យភាគរយត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា៖

១. ជារថយន្តដែលប្រើប្រាស់ក្រោម ៥០០០គីឡូម៉ែត្រ

២. ឆ្នាំផលិតត្រឹមឆ្នាំ2024 រឺ ឆ្នាំ2025

៣. ជារថយន្តមិនមានការបុកប៉ះរឺមានប្រវត្តិធ្លាប់ជួសជុល រួចនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលអ្នកនាំចូលត្រូវសំអាង ដើមកំណើតទំនិញ តាមទម្រង់ និងនិតីវិធីដែលកំនត់ដោយ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

529008432 1353468922906953 1027576789131253413 N

528889298 1353468949573617 7172673866759134869 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia