រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ធ លើការនាំចូលសម្ភារកសិកម្ម និងអាករលើតម្លៃបន្ថែមលើអាហារមូលដ្ឋាន ៥ឆ្នាំ
Sambat SokhlangJANUARY 31 2024444 views

រាជរដ្ឋាភិបាលនឹងលើកលែងពន្ធរយៈពេល ៥ឆ្នាំ សម្រាប់ការនាំចូលសម្ភារកសិកម្ម និងអាករលើតម្លៃបន្ថែមលើអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ ២០២៨ រួមជាមួយនឹងការលើកលែងពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ជាមួយគ្នាផងដែរ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងអាណត្តិទី៧ នេះរដ្ឋាភិបាលនឹងបន្តអនុវត្តគោលការណ៍ការលើកលែងពន្ធទៅដល់ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម និងការលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ រហូតដល់ឆ្នាំ ២០២៨” ។

424595998 362833533215821 6009208090895878376 N

បន្ថែមពីនោះ រាជរដ្ឋាភិបាលក៏នឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៥ ចំពោះសហគ្រាសផលិត ផ្តត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាកម្ម ដែលធ្វើការដាំដុះផលិត ឬនាំចេញនូវផលិតផលចំនួន ១៤ មុខរួមមាន ៖ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក វារីវប្បកម្ម ការចិញ្ចឹមសត្វ និងការផលិតផកដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។

E35f190b B38a 45db A921 55e662d0cea7

គួរបញ្ជាក់ផងដែរថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធនេះគឺដើម្បីបង្កើនគុណភាព ស័ក្ដិសិទ្ធភាព ផលិតភាព និងសុវត្ថិភាព ក្នុងផលិតកម្មកសិកម្ម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផល កសិកម្មកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ ៕

424571887 362833843215790 7155543300236753590 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia