នៅប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា រលកកម្តៅក្នុងប្រទេសកម្ពុជាហាក់ក្តៅខ្លាំងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះតាមបណ្តាខេត្តមួយចំនួនមានកម្តៅរហូតទៅដល់ ៤២អង្សា ហើយតាមរយៈរលកកម្តៅដ៏ខ្ពស់នេះ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវវិធីបង្ការចំនួន ៥ចំណុច ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដោយសារអាកាសធាតុក្តៅនេះ ដែលរួមមាន ៖
១.នៅក្នុងម្លប់ ឬទីកន្លែងដែលមានអាកាសធាតុត្រជាក់និងមានខ្យល់ចេញចូល
២.ស្លៀកពាក់សម្លៀកបំពាក់ស្រាល រលុង និងសម្លៀកបំពាក់ដែលមានពណ៍ភ្លឺៗ
៣.ពិសារទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
៤.ចៀសវាងការញ៉ាំអាហារដែលធ្វើឱ្យឆាប់ក្តៅក្នុង ដូចជាប្រភេទអាហារបំពង ចៀន ដែលប្រើឆ្ងាញ់ច្រើន
៥.ចៀសវាងការពិសារគ្រឿងស្រវឹង និង ជាតិកាហ្វេអ៊ីន
គួរបញ្ជាក់ផងដែរថា នៅអំឡុងពេលអាកាសធាតុក្តៅនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរថែរក្សាសុខភាពឱ្យបានល្អ ព្រោះនៅពេលអាកាសធាតុក្តៅបែបនេះអាចនឹងងាយធ្វើឱ្យបងប្អូនមានអាការៈមួយចំនួនដូចជា ក្តៅខ្លួនអាចលើសពី ៤០អង្សា ដកដង្ហើមលឿន ចង្វាក់បេះដូងលោតញាប់ ឈឺក្បាល ច្របូកច្របល់អារម្មណ៍ ប្រកាច់ឬបាត់បង់ស្មារតី និងអាចឈានដល់ការក្អួតចង្អោរ។ អាស្រ័យហេតុនេះ ប្រសិនបើមានអាការៈណាមួយមិនស្រួលសូមបងប្អូនរួសរាន់ទៅកាន់មន្ទីរពេទ្យ៕