សោកស្តាយ! កូនសេដ្ឋីវ័យ១៩ឆ្នាំ ដែលបានស្លា.ប់ ក្រៅពីចង់នៅក្បែរឪពុក គាត់ចង់សម្រេចរឿងធំ១នេះទៀត
Kan DaraJUNE 29 20234.7 K views

ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan ដែលបានសម្លាប់មនុស្ស៥នាក់ មានជនរងគ្រោះពីរនាក់ត្រូវជាឪពុកនិងកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសមានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ ជានិស្សិតកំពុងសិក្សាក្នុងប្រទេសអង់គ្លេស។

Xxs

យ៉ាងណាមិញ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់នេះ គឺបានបន្សល់នូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ ដោយលោក Suleman ត្រូវជាកូនប្រុសចង់ចំណាយពេលនៅជាមួយឪពុកទៅកន្លែងដែលគាត់ប្រាថ្នាក្នុងថ្ងៃ “ទិវាឪពុក” បើទោះបីជាខ្លួនមិនចូលចិត្ត ឬមិនចង់ទៅទីនោះក៏ដោយ។

Aa

លើសពីនេះ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន BBC លោកស្រី Christine Dawood ដែលត្រូវជាម្តាយនិងប្រពន្ធជនរងគ្រោះខាងលើ បានលើកឡើងយ៉ាងដូច្នេះថា៖ «កូនប្រុស Suleman បានយកគូប Rubik's Cube របស់គាត់ទៅជាមួយដោយសង្ឃឹមថានឹងបំបែកកំណត់ត្រាថ្មី។ គាត់បាននិយាយថា កូននឹងដោះស្រាយគូប Rubik's Cube នៅជម្រៅ ៣,៧០០ ម៉ែត្រក្នុងតំបន់សាកសពកប៉ាល់ទីតានិច» ស្រ្តីដែលទើបបាត់បង់ស្វាមី និងកូនជាទីស្រលាញ់ បានថ្លែងបន្តទៀតថា៖ «ក្មេងជំទង់ម្នាក់នេះអាចដោះស្រាយល្បែងផ្គុំរូបគូបក្នុងរយៈពេលតិចជាង២០វិនាទី ហើយគាត់យកវាជាប់ខ្លួនទៅគ្រប់ទីកន្លែង»

Xxz

គួរជម្រាបផងដែរថា ក្រោយចំណាយពេលជាង១អាទិត្យ ទីបំផុតបំណែកនាវាមុជទឹក Titan ត្រូវបានគេរកឃើញជាស្ថាពរ ដោយឆ្មាំឆ្នេរសមុទ្រអាមេរិក បានអះអាងថា សាកសពជនរងគ្រោះទាំង៥ ត្រូវបានគេជឿថាក៏មានវត្តមាននៅក្នុងបំណែកនៃនាវាមុជទឹក Titan ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៕

Yyyy

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia