ឱកាសល្អបាមកដល់ទៀតហើយ ព្រោះពេលនេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានសហការជាមួយនឹងសាកលវិទ្យាល័យ Konyang Cyber (KYCU) នៃសាធារណរដ្ឋកូរ៉េ បានផ្តល់អាហាររូបករណ៍សិក្សាវគ្គបណ្តុះបណ្តាលពិសេសដល់ប្រជាជនកម្ពុជា ជាពិសេសមិត្តនារីដែលមានបំណង ឬចំណាប់អារម្មណ៍នៅក្នុងការរៀនជំនាញផ្នែកចាប់ម៉ូតសក់តាមបែបកូរ៉េ។
ចំពោះវគ្គសិក្សានេះដែរ អាចប្រព្រឹត្តិទៅបានព្រោះគម្រោង ASEAN Cyber University Project ដែលស្ថិតក្រោមជំនួយឧបត្ថម្ភពី Korean Education and Research Information Service (KERIS) នៃក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ។ ដូច្នេះហើយ លោកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមប្រញាប់រួសរាន់ក្នុងការដាក់ពាក្យ ដោយចំនួនសិក្ខាកាមមានកំណត់ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ត្រឹមម៉ោង៥ល្ងាច។
សូមបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះនឹងត្រូវឆ្លងកាត់ការជម្រុះជុំទី១។ ហើយមជ្ឈមណ្ឌលនឹងធ្វើការទំនាក់ទំនងទៅកាន់បេក្ខជនដែលបានជាប់វគ្គជម្រុះជុំទី១ប៉ុណ្ណោះ ដើម្បីណាត់ធ្វើការសម្ភាសន៍សម្រាប់វគ្គជម្រុះចុងក្រោយ។ សម្រាប់ការចុះឈ្មោះចូលរៀនសូមចូលតាមតំណភ្ជាប់ខាងក្រោម៖https://docs.google.com/.../1FAIpQLSftw7xleen963.../viewform ចំណែកទីតាំងសាលារៀន ទីតាំងសាលារៀន ៖ https://goo.gl/maps/MEWYMFUTjmn6BAeu6 ។
ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៤៩៤ / ០៦១ ៧៧៩ ១៩៩។ សូមអរគុណ៕
អត្ថបទ៖ ធី ស្រីល័ក្ខ