ឱកាលល្អ! សាលាមធ្យមវិចិត្រសិល្បៈប្រកាសបើកថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់សិស្ស និសិត្សលើជំនាញ៥នេះ
នៅ ហៀងNOVEMBER 1 2022565 views

កាលពីពេលថ្មីនេះ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងដល់សិស្សានុសិស្សដែលមានបំណងចង់ប្រឡងចូលរៀនជំនាញសិល្បៈនៅសាលាតូរ្យតន្រ្តី របាំ ល្ខោន សៀក និសិល្បៈសូនរូប ឱ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ សាលានឹងរៀបចំការប្រឡងជ្រើសរើសចូលរៀនជំនាញ៥ ខាងក្រោមនេះ ដោយឥតគិតថ្លៃ៖

១. ជំនាញតូរ្យតន្ត្រី

- ផ្នែកចម្រៀង៖​ អាយៃ ចម្រៀងជាពួក និងចម្រៀងបុរាណ

- ឧបករណ៍តន្ត្រីសម័យ៖ វីយូឡុង វីយូឡា ព្យាណូ សែលឡូ កុងត្រីបាស់ ត្រំុប៉ែត ហ្លុត សាក់សូ និងក្លារីណែត។

- ឧបករណ៍តន្ត្រីបុរាណ៖ ចាបុីដងវែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឹម គងតូច គងធំ តាខេ រនាតឯក និងរនាតធុង។

២. សាលារបាំ

- ឯកទេស៖ របាំបុរាណ របាំងប្រពៃណី និងល្ខោនខោល

៣. សាលាល្ខោន

- ឯកទេស៖​ ល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ

៤. សាលាសៀក

- ឯកទេស៖​ កាប លោតលើកម្រាល ទន់ភ្លន់ ទោង លំនឹង ត្រែះ បច្ចេកទេសលើលំហ បារល្ល...

៥. សាលាសិល្បៈសូនរូប

- ឯកទេសគំនូរ៖ គំនូរបុរាណ គំនូរលម្អលើក្រណាត់ គំនូរផ្សាយ និងគំនូរវិចិត្រកម្ម

- ឯកទេសចម្លាក់៖ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ និងកុលាលភាជន៍។

គួរជម្រាបផងដែរថា សាលានឹងរៀបចំប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ហើយសម្រាប់ព័ត៌មានលំអិតបងប្អូនអាច ទៅកាន់សាលាដោយផ្ទាល់ដែលស្ថិតនៅលើដងវិថីបណ្ឌិតម៉ុងរិទ្ធី (១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈ  Email: fine.arts.school.cambodia@gmail.com

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia