សម្រាប់លោកអ្នកដែលចង់រៀនពីរបៀបដុតនំ ប៉ុន្តែមិនដឹងថារៀននៅទីណាដែលអាចរៀនជាមួយគ្រូបង្រៀនដោយមានជំនាញពិតប្រាកដ ឬពុំមានលទ្ធភាពរៀនគ្រប់គ្រាន់នាពេលនេះឈប់បារម្ភទៀតទៅ ដោយសារលោកអ្នកអាចរៀនតាមឆានែល១ ដែលមានឈ្មោះថា Punleu Kim ដែលលោកគ្រូជាអ្នកបង្រៀនដែលមានជំនាញច្បាស់លាស់ចេញពីក្រសួងតែម្តង។
ជាក់ស្តែង ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវ:លើផ្នែកចំណីអាហារ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD បានបង្កើតនូវវគ្គសិក្សាពិសេសមួយ អំពីរបៀបដុតនំ តាមរយ:យូធូប ជាមួយនឹងគ្រូឯកទេសជំនាញ និងមានសមត្ថភាពលើការដុតនំ។
ដូច្នេះហើយ សម្រាប់អ្នកចង់រៀនពីរបៀបដុតនំផ្សេងៗសូមចូលទៅកាន់តំណភ្ជាប់របស់ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD រួចចុចចូលទៅកាន់ឆានែលយូធូប នោះបងប្អូននឹងរកឃើញ Punleu Kim ដោយនៅក្នុងឆានែលនេះ យើងអាចរៀនពីរបៀបដុតនំ តាំងពីវគ្គដំបូង រហូតដល់វគ្គចុងក្រោយ សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមរៀនបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ