រកផ្លូវវាងផង! កំណាត់ផ្លូវ២ខ្សែនេះ នឹងបិទបណ្តោះអាសន្ន ចំនួន៦ថ្ងៃផ្សេងគ្នា ក្នុងខែមីនា
Ping Chou EngMARCH 9 20252.3 K views

រដ្ឋបាលខេត្តកណ្តាល​បានជូនដំណឹងស្តីពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវអធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ដើម្បីរៀបចំស្ទូចលើកដំឡើងផ្ទឹមស្ពានបេតុង អារម៉េ នៅក្នុងការដ្ឋានសាងសង់។

 

ការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះនឹងធ្វើចំនួន៦ថ្ងៃផ្សេងគ្នាក្នុងខែមីនានេះ ដោយថ្ងៃទី១០ ទី១៥ ទី២៧ ខែមីនា ឆ្នាំ២០២៥ នឹងបិទចរាចរណ៍កំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថី សម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

 

ដោយឡែកនៅថ្ងៃទី២០ ទី២២ ខែមីនា ឆ្នាំ២០២៥ នឹងបិទចរាចរណ៍កំណាត់មហាវិថីព្រលានសម្តេចតេជោ ដោយបិទពីផ្លូវចូលផ្លូវជាតិលេខ២ ទៅមហាវិថីព្រលានសម្តេចទៅមហាវិថីព្រលានសម្តេចតេជោ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

 

ក្នុងនោះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នឹងបិទចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) និងផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ ទៅដល់មហាវិថី ព្រលានសម្តេចតេជោ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

 

សូមបញ្ជាក់ផងដែរថាចំពោះកំណាត់ផ្លូវដែលត្រូវពង្វាងចរាចរណ៍នៅក្នុងការដ្ឋានសាងសង់ ក៏មានភ្ជាប់ជូននៅក្នុងផែនទី និងមានការណែនាំផ្ទាល់នៅច្រកទីតាំងដែលបានបិទពីសមត្ថកិច្ចប្រចាំការ៕

 

482019261 1190254069156814 5008139615894311977 N

 

 

482002146 1190254079156813 4139291373977297035 N

 

482086950 1190254095823478 5117725750476818009 N (1)

 

អត្ថបទដោយ៖​ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia