រកផ្លូវវាងទុក! កំណត់ផ្លូវ២៧១ និងផ្លូវ៦០ម៉ែត្រ នឹងផ្អាកមួយរយៈខ្លីនៅសប្តាហ៍ក្រោយ
Ping Chou EngAPRIL 6 2025767 views

រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​​ ស្ពានអាកាស មរតកតេជោស្ថិតនៅចំណុច ប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស នឹងមហាវិថីកងយោធពល ខេមរភូមិន្ទ (ផ្លូវលេខ២៧១)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​

 

ក្នុងនោះជុំវិញទីតាំងប្រារព្ធពិធីនា ថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ នឹងផ្អាកចរាចរជាបណ្តោះអាសន្ននៅកំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលាខមារភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹង មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់ពេលបញ្ចប់កម្មវិធី។

 

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើមេត្តាជ្រាប ដោយយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

 

 

 488704254 647442861264360 69959122739767191 N

 

488494998 647442854597694 2252632343629973464 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia