កុំធ្វើទៀត! នេះជាកំហុសធំៗទាំង៤ ដែលអ្នកប្រើ iPhone កំពុងតែបំផ្លា.ញថ្មទូរស័ព្ទខ្លួនឯងហើយ
ធី ស្រីល័ក្ខMAY 25 202510 views

ការប្រើប្រាស់ទូរស័ព្ទ iPhone ប្រសិនជាយើងប្រើទៅយល់ដឹងពីគុណភាពថ្មវាច្បាស់ នោះប្រើដល់រាប់ឆ្នាំក៏ថ្មវាមិនងាយខូចដែរ ប៉ុន្តែសម្រាប់បងប្អូនចេះតែប្រើៗមិនដឹងច្បាស់ អស់ថ្មពេលណាចេះតែយកទៅសាកពេលហ្នឹងហើយចេះតែប្រើប្រាស់ឆ្នាំងសាកផ្តេសផ្តាសនោះមិនដល់មួយឆ្នាំទេ ថ្មទូរស័ព្ទរបស់អ្នកនឹងឆាប់ខូចខ្លាំងណាស់។

ជាមួយគ្នានោះដែរ ខាងក្រោមនេះជាកំហុសធំៗទាំង៥ ដែលអ្នកប្រើ iPhone កំពុងតែបំផ្លា.ញថ្មទូរស័ព្ទខ្លួនឯងហើយ៖

. សាកថ្មពេលទូរស័ព្ទកំពុងក្តៅខ្លាំង៖ ប្រសិនជាលោកអ្នកលេងទូរស័ព្ទរហូតដល់ឡើងកម្តៅក្តៅខ្លាំង សូមកុំយកទូរស័ព្ទទៅសាកថ្មភ្លាមៗឱ្យសោះ ព្រោះកាលពីកន្លងទៅក្រុមហ៊ុន Apple ក៏ធ្លាប់ព្រមានដែរថា បើអ្នកយកទូរស័ព្ទទៅសាកថ្មពេលក្តៅនោះថ្មរបស់អ្នកនឹងឆាប់ខូចខ្លាំងបើវាក៏មិនបានផ្តល់ថាមពលឱ្យទូរស័ព្ទរបស់អ្នកបានយូរនោះទេ។

. មិនប្រើ Auto-Brightness៖ ការបន្ថយពន្លឺនៅលើទូរសព្ទរបស់អ្នកនឹងជួយសន្សំសំចៃថ្មរបស់អ្នកដូច្នេះប្រសិនជាអាចលោកអ្នកគួរតែប្រើឧបករណ៍ជំនួយដើម្បីឱ្យពន្លឺទូរស័ព្ទរបស់អ្នកឡើងដោយស្វ័យប្រវត្តិ។

. សាកថ្មចោលរហូតដល់មួយយប់៖ មានបងប្អូនមួយចំនួនចូលចិត្តណាស់ ពេលលេងទូរស័ព្ទអស់ថ្មហើយតែងតែយកទូរស័ព្ទទៅសាកចោលពេញមួយយប់ដោយពួកគាត់គិតថាធ្វើបែបនេះស្រួលណាស់ពេលងើបមកថ្មទូរស័ព្ទពេញតែម្តង។ ប៉ុន្តែបងប្អូនមានដឹងទេថា ការធ្វើបែបនេះគឺវាបណ្តាលឱ្យកាន់តែបង្កើតកម្តៅលើសហើយឆាប់ខូចខ្លាំងណាស់។

.ប្រើឆ្នាំងសាកថោក៖ មានបងប្អូនមួយចំនួនសុខចិត្តចាយលុយទៅលើការទិញទូរស័ព្ទថ្លៃៗ តែមិនហ៊ានចំណាយលុយទៅទិញឆ្នាំសាកថ្លៃនោះទេ ព្រោះពួកគាត់គិតថាប្រើតែឆ្នាំងសាកថោកៗទៅសាកចូលដូចតែគ្នា តែពួកគាត់មិនដឹងទេថាការប្រើប្រាស់ឆ្នាំងសាកថោកនេះកំពុងតែបំផ្លាញថ្មទូរស័ព្ទគាត់ដោយមិនដឹងខ្លួនហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia