មានលុយ ១០០ដុល្លារ មិនដឹងរកស៊ីអ្វីមែនទេ? មកមើលការងារទាំង ៣ ប្រភេទនេះអ្នកអាចពិចារណាបាន
ធី ស្រីល័ក្ខFEBRUARY 19 2023974 views

កាលពីមុនរបៀបនៃការរកលុយអាចមានភាពលំបាក ប៉ុន្តែមកបច្ចុប្បន្ននេះ ឲ្យតែមានកម្លាំងធ្វើការទីណាក៏លោកអ្នកអាចរកលុយបានដែរ។តែនៅពេលរកលុយបានហើយ ហើយចង់ឈប់ធ្វើការជាបុគ្គលិកគេចង់មានមុខរបរមួយផ្ទាល់ខ្លួនបែរជាមិនដឹងថាគួររកស៊ីអ្វីទៅវិញ។

បច្ចុប្បន្នមានមនុស្សមិនតិចទេ ដែលចង់ឈប់ធ្វើការជាបុគ្គលិកគេ ហើយចង់ចាប់ផ្តើមចេញរកស៊ីដោយខ្លួនឯង ប៉ុន្តែបែរជាមិនហ៊ានចេញរកស៊ីព្រោះគិតថាគ្មានដើមទុន ជាពិសេសមិនដឹងថាតើគួររកស៊ីអ្វីដែលចំណាយដើមទុនតិចហើយងាយស្រួលក្នុងការប្រកប។

ថ្ងៃនេះ Business Cambodia នឹងជួយអ្នកស្វែងរកការងារដែលលោកអ្នកអាចចាប់ផ្តើមបានងាយហើយចំណាយដើមទុនតិចទៅតាមលទ្ធភាពដែលអ្នកមានថែមទៀតផង។ប្រសិនបើអ្នកមានលុយចាប់ពី១០០ដុល្លារឬច្រើនជាងនេះមុខរបរទាំង៣នេះអ្នកអាចពិចារណាបាន៖

១.គ្រូបង្រៀន៖អាជីពជាគ្រូបង្រៀនអាចតម្រូវឲ្យអ្នកធ្លាប់មានបទពិសោធន៍ការងារបន្តិចបន្តួចបូករួមទាំងសមត្ថភាពរបស់អ្នក ព្រោះបច្ចុប្បន្នមានសិស្សនិស្សិតជាច្រើនដែលត្រូវការចំណេះដឹងបន្ថែមទៀត នេះជាឱកាសរបស់អ្នកក្នុងការចាប់ផ្តើមសេវាកម្មបង្រៀននេះធ្វើជាអាជីពផ្ទាល់ខ្លួនបាន ប្រសិនបើអ្នកមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ចែករំលែកទៅកាន់ពួកគេ។ហើយមិនយូរទេអ្នកនឹងអាចមានការងារជារបស់ខ្លួនឯងដោយមិនចាំបាច់ត្រូវធ្វើការឲ្យអ្នកដទៃទៀតទេ។​ អ្នកអាចចាប់ផ្តើមអាជីពនេះបាន ដោយមិនចាំបាច់ប្រើដើមទុនក៏បានដែរ។ដោយគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចក្នុងការទិញជាសៀវភៅឬឯសារសម្រាប់បង្រៀន និងការចំណាយផ្សេងៗទៅលើការផ្សព្វផ្សាយបន្តិចបន្តួចប៉ុណ្ណោះ។

២.អ្នកលក់អនឡាញ៖ ការលក់ទំនិញនៅលើអនឡាញបច្ចុប្បន្នក្នុងប្រទេសកម្ពុជាហាក់មានការពេញនិយមខ្លាំង ដោយការនាំយកឥវ៉ាន់មកលក់មិនសូវមានការចំណាយដើមទុនច្រើនដូចការបើកជាហាងឬក៏តូបនោះទេ។ របរនេះអ្នកណាៗក៏អាចធ្វើបានដែរ ព្រោះថាបើអ្នកមានលុយត្រឹមតែ១០០ដុល្លារឬតិចជាងនេះអ្នកក៏អាចក្លាយជាអ្នកលក់រកចំណូលបានច្រើនទេ្វដងបានហើយ។

៣.មគ្គុទេសក៍ទេសចរណ៍៖ ប្រសិនបើអ្នកជាមានជំនាញនៅក្នុងការទំនាក់ទំនងនិងការប្រើប្រាស់ភាសាបានល្អ អ្នកអាចចាប់ផ្តើមនិយាយជាមួយភ្ញៀវបរទេសហើយណែនាំពួកគេនៅតំបន់កំសាន្តដែលអ្នកធ្លាប់បានស្គាល់និងធ្លាប់បានដឹងនោះអ្នកនិងអាចទទួលបានចំណូលពីពួកគេ។ ការងារនេះគឺជាប្រភេទការងារបែបសេរីភាពមិនចាំបាច់ធ្វើការនៅក្រោមសម្ពាធពីនរណាឡើយ ជាពិសេសការងារនេះមិនត្រឹមតែរកចំណូលបានច្រើនប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ជាច្រើនពីអាជីពមួយនេះថែមទៀតផង។អាជីពនេះវាសឹងតែមិនចាំបាច់ឲ្យអ្នកចំណាយទុនច្រើននោះទេ តែវាត្រូវការសមត្ថភាពរបស់អ្នកធ្វើជាដើមទុនផ្ទាល់៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia