បងប្អូនភាគច្រើនប្រហែលជាធ្លាប់បានស្គាល់មកហើយ អំពីយីហោហាងកាហ្វេដ៏ល្បីឈ្មោះ Starbucks ដែលមានចំនួនសរុបទាំងអស់រហូតដល់ ៣៥,៧១១សាខាទូទាំងពិភពលោក។ទន្ទឹមនឹងនេះ ចាប់តាំងពីមានវត្តមានកូវីដ១៩មក Starbucks បានផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត នោះគឺសេវាកម្មកម្ម៉ុង់ដោយមិនចាំបាច់ចុះពីលើឡាន ដោយហាងប្រភេទនេះមិនទាន់មានច្រើននៅឡើយទេក្នុងសកលលោក ប៉ុន្តែឥឡូវនេះមាននៅប្រទេសកម្ពុជាហើយ៖
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រផ្លូវការរបស់ Starbucks Cambodia ផ្ទាល់បានឱ្យដឹងថានេះគឺជា Starbucks Drive-Thru ដែលជាហាងដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងបើកអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន អាចទិញកាហ្វេដោយមិនបាច់ចុះពីរថយន្ត។
គួរជម្រាបផងដែរថាហាង Starbucks Drive-Thru នឹងចាប់បើកដំណើរការនៅថ្ងៃពីថ្ងៃទី២០ ធ្នូរ ឆ្នាំ២០២២ (សប្ដាហ៍ក្រោយ) នេះតទៅ។ ស្របគ្នានេះដែរ ទីតាំងហាងមានស្ថិតនៅ Aeon III មានជ័យ ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។