Soul Coffee Cambodia របស់ឧកញ៉ា តាន់ បូរត្ន័ និង លោកជំទាវ ឆាយ សុវណ្ណលី ចែកកាដូហ្រ្វីៗ ចំនួន២៦៨៨ នៅថ្ងៃគម្រប់ខួបនៃការបើកដំណើរការរយៈពេលមួយឆ្នាំរបស់ខ្លួន
Daneth MechSEPTEMBER 11 2023

(រាជធានីភ្នំពេញ)៖ កាលពីថ្មីៗនេះ Soul Coffee Cambodia (សូលកាហ្វេ) ដែលមានគណៈគ្រប់គ្រងនិងម្ចាស់ភាគហ៊ុនចំនួនបួនរូបដោយ ឧកញ៉ា តាន់ បូរត្ន័ លោកជំទាវ ឆាយ សុវណ្ណលី លោក ទុន ស៊ីដេត និង លោក សរ វីទូ បានរៀបចំកម្មពិធីគម្រប់ខួបនៃការបើកដំណើរការរយៈពេល ១ ឆ្នាំរបស់ខ្លួនដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនកុះករនិង បានបង្កើតភាពសប្បាយរីករាយដើម្បីរក្សាទំនាក់ទំនងល្អ និងជាការអរគុណទៅកាន់អតិថិជនដោយមានការចែកកាដូហ្រ្វីៗ ចំពោះការជួយគាំទ្រក្នុងរយៈពេលនៃការបើកដំណើរការកន្លងទៅ។ 

Photo 2023 09 11 09 21 20

Photo 2023 09 11 09 21 17 (2)

គួរបញ្ជាក់ផងដែរ Soul Coffee Cambodia ចាប់បើកដំណើរការបានរយៈពេលជាងមួយឆ្នាំរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ មកម៉្លេះ ក៏ប៉ុន្តែគណៈគ្រប់គ្រងហាងបានសម្រេចចិត្តរើសយកថ្ងៃសៅរ៍ ដែលត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ទោះបីជាម៉ាកយីហោ Soul Coffee Cambodia ទើបតែចាប់បើកដំណើរការត្រឹមរយៈពេល ១ឆ្នាំជាងក្ដី ក៏ប៉ុន្តែការគាំទ្រពីសំណាក់អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់។

កម្មពិធីគម្រប់ខួបនៃការបើកដំណើរការរយៈពេល ១ ឆ្នាំរបស់ Soul Coffee Cambodia មានការចែករង្វាន់ហ្រ្វីៗ ដោយគ្រាន់តែអតិថិជនជាវភេសជ្ជៈត្រឹមតែមួយកែវតែប៉ុណ្ណោះសម្រាប់នាក់ដែលមកចូលរួម ២៨០នាក់ដំបូង។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនបន្តបន្ទាប់មានឪកាសលេងហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់ជាច្រើនដែលមានសរុបរហូតទៅដល់ ២៦៨៨ កាដូ។ 

អតិថិជនដែលបានសាកនូវរសជាតិកាហ្វេរបស់ Soul Coffee Cambodia តែងតែលាន់មាត់ថា កាហ្វេមានរសជាតិឈ្ងុយ ដិតឆ្ងាញ់ជាប់ចិត្តគ្រប់ៗគ្នា បូករួមទាំងសេវាកម្មល្អ បុគ្គលិកមានភាពរស់រាយរាក់ទាក់ និងទីតាំងមានផាសុកភាពដែលស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមតែមួយគត់៕

Photo 2023 09 11 09 21 19 (2)

Photo 2023 09 11 09 21 19

Photo 2023 09 11 09 21 17

Photo 2023 09 11 09 21 18 (2)

Photo 2023 09 11 09 21 18

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia