ការរៀបចំមនុស្សមិនមែនជារឿងងាយស្រួលនោះទេក្នុងប្រព័ន្ធការងារដោយតម្រូវឱ្យអ្នកដឹកនាំមានការបែងចែកនិងធ្វើចំណែកថ្នាក់ដើម្បីបង្កជាលក្ខណៈងាយស្រួលក្នុងរចនាសម្ព័ន្ធការងារ។ ដើម្បីគ្រប់គ្រងមនុស្សឱ្យមានប្រសិទ្ធិភាពក្នុងប្រព័ន្ធការងារគួរធ្វើយ៉ាងណា?
ក្នុងនោះលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam-Paint បានធ្វើការលើកឡើងអំពី ការគ្រប់គ្រងមនុស្ស៤ប្រភេទដែលងាយជោគជ័យនិងប្រកបការងារទៅមុខដោយរលូន។ អគ្គនាយកក្រុមហ៊ុនរូបនេះបានបង្ហាញពីរបៀបមើលលក្ខណៈមនុស្សដែលមានចរិតធំៗ៤ ប្រភេទ។ សហគ្រិនរូបនេះបានលើកឡើងថាមនុស្សមានចរិត៤ប្រភេទធំៗគឺ៖
មនុស្សដែលមានលក្ខណៈលះៗគឺជាមនុស្សដែលមានធម្មជាតិជាអ្នកដឹកនាំ។ សហគ្រិនចាស់វស្សារូបនេះបានលើកឡើងថាមនុស្សបែបនេះគឺក្លាហានហ៊ាននិយាយហ៊ានថាមិនរាថយក្នុងការសម្រេចចិត្តនោះទេពោលគឺមិនសំដៅលើកម្រិតអប់រំនោះទេគឺគេសង្កេតតាមរយៈលក្ខណៈដែលគេជាមនុស្សនិយាយបែបនេះ ដូច្នេះចាត់មនុស្សបែបនេះទុកជាអ្នកគ្រប់គ្រងនិងដឹកនាំមនុស្ស។
២/.មនុស្សរួសរាយ
មនុស្សរួសរាយជាមនុស្សមុខក្រាស់ បន្ទាប់ពីលោកឡើងបែបនេះហើយលោកបានមានប្រសាសន៍ថាបុគ្គលដែលរួសរាយ ញញឹមញញែម ចូលចិត្តស្លៀកពាក់ស្អាតបាត ពូកែលើកទឹកចិត្ត និងជាមនុស្សដែលមិនសូវចេះកើតទុក្ខនោះទេ ហើយមនុស្សបែបនេះលើកបន្ទុបទៅជាអ្នកដើរទីផ្សារ និងរកចំណូលចូលក្រុមហ៊ុនបានយ៉ាងងាយស្រួល។
៣/.មនុស្សរមទម្យ
សហគ្រិនរូបនេះបានបន្តថាមនុស្សដែលរមទម្យស្រគត់ស្រគុំសុភាពរាបសាមនុស្សបែបនេះជាទូទៅអាចចាត់ទុកថាជាអ្នកសម្របសម្រួលដែលបង្កជាលក្ខណៈងាយស្រួលដល់ការងារព្រោះមនុស្សបែបនេះគឺមិនងាយនឹងឆោវឆាវនោះទេដែលពូកែដោះស្រាយបញ្ហាក្នុងប្រព័ន្ធការងារដូច្នេះល្អបំផុតដែលទុកសម្រាប់តំណែងជា អ្នកគ្រ់បគ្រងធនធានមនុស្សឬផ្នែករដ្ឋបាលជាដើម។
៤/.មនុស្សហ្មត់ចត់
មនុស្សដែលហ្មត់ចត់តែងវិភាគ និងគិតល្អិតល្អន់ ច្បាស់លាស់ យកច្បាប់ទម្លាប់ជាមូលដ្ឋាន បុគ្គលប្រភេទនេះគឺជាមនុស្សដែលល្អិតល្អន់លើគ្រប់បញ្ហា។ លោក សោម សម្បត្តិ បានបន្តលើកឡើងថាមនុស្សបែបនេះស័ក្តិសមណាស់ដែលឱ្យក្លាយទៅជា អ្នកផលិតកម្ម គណនយ្យករព្រោះមនុស្សប្រភេទនេះនឹងគ្រ់បគ្រងហិរញ្ញវត្ថុបានល្អបំផុត។
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )