ទឹកប្រាក់វិនិយោគសរុបជិត ៣ ពាន់ដុល្លារ នឹងត្រូវចំណាយលើការសាងសង់គម្រោងអាកាសយានដ្ឋានថ្មីៗចំនួន ៦ នៅក្នុងព្រះរាជណាចក្រកម្ពុជា ខណៈបច្ចុប្បន្នគម្រោងអាកាសយានដ្ឋានមួយចំនួនកំពុងដំណើរការសាងសង់ផងដែរ។ ហើយការសាងសង់អាកាសយានដ្ឋានថ្មីៗនេះ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការតភ្ជាប់ផ្លូវអាកាសទៅកាន់ពិភពលោកឲ្យបានកាន់តែធំ។
បើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា រដ្ឋលេខាធិការ បាននិងកំពុងអភិវឌ្ឍន៍អាកាសយានដ្ឋានជាច្រើន ដើម្បីទាក់ទាញ់វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការវិនិយោគពីបរទេស ដោយតាមការរយៈការប៉ាន់ប្រមាណលើទំហំវិនិយោគអាកាសយានដ្ឋានថ្មីចំនួន៦ និងការអភិវឌ្ឍផ្នែកគ្រប់គ្រង បញ្ជាចរាចរណ៍ដែនអាកាសពីឆ្នាំ២០១៩-២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណ ២,៨៣០ លានដុល្លារ។ ចំពោះអាកាសយានដ្ឋានទាំង ៦ នេះរួមមាន៖
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានកំពុងដាក់ដំណើរការអាកាសយានដ្ឋានអន្ដរជាតិធំៗចំនួន ៣ ដែលក្នុងនោះរួមមាន អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង), អាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប និងអាកាសយានដ្ឋានខេត្ដព្រះសីហនុ។ ជាមួយគ្នានេះ នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ ក៏នឹងបើកដំណើរការអាកាសយានដ្ឋានថ្មីមួយទៀតផងដែរ នោះគឺអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ៕
អត្ថបទ៖ កឹម ប៊ុនធឿន