រៀនហើយ ត្រូវអនុវត្តន៍! ចង់ដឹងកម្រិតអង់គ្លេស IELTS របស់ខ្លួនកម្រិតណា អាចចូលតេស្តតាមវេបសាយ៥នេះបាន
ធី ស្រីល័ក្ខFEBRUARY 8 2025302 views

មានបងប្អូនមួយចំនួនទៀត ចង់ដឹងពីសមត្ថភាពកម្រិត IELTS របស់ខ្លួនឯងថាខ្លាំងអង់គ្លេសកម្រិតណាដើម្បីត្រៀមខ្លួនប្រឡងទៅរៀននៅក្រៅប្រទេសតែមិនដឹងចូលតេស្តនៅវេបសាយណាបានដឹងច្បាស់ លេងជាបញ្ហាទៀតហើយ។

 

ថ្ងៃនេះយើង សូមណែនាំវេបសាយចំនួន៥ ដែលសិស្សថ្នាក់ភាសាអង់គ្លេស អាចចូលទៅ Test IELTS Free៖

4

 ១.  IELTS idp ៖ វេបសាយផ្លូវការមួយនេះប្រើបានដោយឥតគិតថ្លៃនោះទេ វាមានទម្រង់មេរៀនសម្រាប់​រៀន និងធ្វើតេស្តសាកល្បងលើមេរៀនផ្សេងៗពីគ្នាដូចជា ការស្តាប់ ការសរសេរ​ ការអាន និងការនិយាយ ដោយក្នុងទម្រង់តេស្តនីមួយៗមានកំណត់ដូចជាការធ្វើតេស្តផ្ទាល់ដែរ។ ជាពិសេសនោះគឺតេស្តនេះនឹងមានសន្លឹកកិច្ច លំហាត់ឱ្យយើងអាចព្រីនចេញយកមកតេស្តសាកល្បងបានទៀត ដោយកម្ម​វិធីមួយនេះត្រូវបានទទូលស្គាល់ដោយស្ថាប័ន IDP Education ផងដែរ។

 

២. https://mini-ielts.com/ ៖វេបសាយនេះ ល្អបំផុតសម្រាប់ការរៀបចំតេស្ត IELTS ដោយឥតគិតថ្លៃព្រោះ នៅទីនេះ មានការធ្វើតេស្តការអនុវត្តដោយឥតគិតថ្លៃជាច្រើនដូចជាជំនាញអាន និងស្តាប់វីដេអីជាភាសាអង់គ្លេសផងដែរ

 

៣. https://ielts-up.com/៖ វេបសាយនេះ គឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ ដែលពេញនិយមបំផុតរបស់ពិភពលោក។ វាត្រូវបានរចនាឡើងដើម្បីកំណត់កម្រិតនៃជំនាញភាសាអង់គ្លេសរបស់មនុស្សដែលរៀនភាសាដំបូង ដូច្នេះហើយសម្រាប់អ្នកចង់ដឹងពីកម្រិតអង់គ្លេសខ្លួនឯងមួយកម្រិតទៀតអាចធ្វើការចូលតេស្តបាន។

 

៤.CAMBRIDE English៖ក្នុងនោះវេបសាយមួយនេះនឹងផ្តល់នូវការតេស្តភាសាអង់គ្លេសតាមរយៈការធ្វើទម្រង់លំហាត់ផ្ទាល់នៅលើវេបសាយតែម្តងតាមរយៈ MCQ ឬ QIUZ ដែលមានជាកិច្ចការវេយ្យាករណ៍ ពាក្យថ្មី ឬការបំពេញល្បៈជាដើម។ បន្ទាប់ពីនោះពេលតេស្តចប់វេបសាយមួយនេះនឹងបញ្ជាក់ពីពិន្ទុរបស់អ្នក រួចវានឹងធ្វើការណែនាំថាអ្នកគួររៀនអ្វីបន្ថែម។

 

៥. https://takeielts.britishcouncil.org/៖ វេបសាយនេះ គឺវេបសាយដែលបងប្អូនអាចធ្វើការតេស្តភាសាអង់គ្លេសគ្រប់កម្រិតបានព្រោះវាជាវេបសាយដ៏ពេញនិយមបំផុតរបស់ពិភពលោកសម្រាប់ការធ្វើតេស្តថ្នាក់ឧត្តមសិក្សា ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia