មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនល្បីៗជាច្រើនបានបើកដំណើរការរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាបន្ដបន្ទាប់ ខណៈរោងចក្រខ្លះបានឈានដល់ការផលិតផ្ទាល់ថែមទៀត ដើម្បីផ្ដត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។ ហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្ដទៅស្គាល់យីហោរថយន្ដល្បីៗចំនួន ៥ ដែលបាននិងកំពុងដំឡើងនិងផលិតនៅក្នុងប្រទេសកម្ពុជា។
រោងចក្រដំឡើងរថយន្ដ Ford ដែលវិនិយោគវិនិយោគដោយក្រុមហ៊ុន RMA Cambodia នេះត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះឆ្នាំ២០២២។ ដោយរោងចក្រដំបូងរបស់ Ford នេះមានតម្លៃ ២១ លានដុល្លារ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនបានប្រកាសពីការផលិតរថយន្ដរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយនេះគឺជាក្រុមហ៊ុនទី១ ហើយដែលដំណើរការផលិតរថយន្ដផ្ទាល់នៅកម្ពុជា។
២. រថយន្ដ TOYOTA
រោងចក្រដំឡើងរថយន្ដ Toyota ដែលជាយីហោដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ដោយងរោងចក្រដំឡើងរថយន្ដខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Toyota Tsusho MANUFACTURING (CAMBODIA) CO. LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ មានទុនសរុប ៣៦,៧៨១,០០០ដុល្លារ។
សម្រាប់ឆ្នាំដំបូង រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តសរុប ១ ៣២០ គ្រឿង ក្នុងនោះរថយន្ដ TOYOTA FORTUNER មានចំនួន ២៩០ គ្រឿង និងរថយន្ដ TOYOTA HILUX មានចំនួន ១,០៣០គ្រឿង។
៣. ក្រុមហ៊ុន HYUNDAI
រោចក្រដំឡើងរថយន្ដម៉ាកល្បីរបស់កូរ៉េនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដែលមានទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្រនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ហើយរោងចក្រនេះអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ ជាប្រភេទ SUV ជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗនៅឆ្នាំ ២០១៧ ។
៤. រថយន្ដ ISUZU
រោងចក្រដំឡើងរថយន្ដ ISUZU ដែលជាយីហោដ៏ល្បីមួយរបស់ប្រទេសជប៉ុន ត្រូវបានសម្ពោធបើកឲ្យដំណើរការកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ រោងចក្រនេះត្រូវបានក្រុមហ៊ុន K (Cambodia) Co., Ltd. ក្នុងតម្លៃប្រមាណ ៧.៣ លានដុល្លារ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥. រថយន្ដ Daehan
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ឧសភា ២០១៨។ ក្នុងមួយឆ្នាំរោងចក្រអាចដំឡើងរថយន្តខ្ទង់ ២០០០០ គ្រឿង ដែលមានរថយន្តតូចគ្រួសា រថយន្តដឹកភ្ញៀវ រថយន្តដឹកឥវ៉ាន់ និងរថយន្តដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕