ធ្វើរួចលែងស្ទះទឹក! គម្រោងស្ដាស្ទឹងព្រែកត្នោតរំដោះទឹកជំនន់ក្រុងភ្នំពេញ សម្រេចបានជាង ៨០ ភាគរយហើយ
Bunthoeun KoemFEBRUARY 20 2024543 views

គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ បានសម្រេចជាង ៨០ លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដេលបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

 

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា គិតមកដល់ថ្ងៃនេះវឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ។

 

Cpm Prek Tnaut2 19022024

 

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា ក្រោយពេលការងារសាងសង់រួច ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤ គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០ ១៥០ ហិកតា នៅរដូវប្រាំង និង ១៧ ៧៣០ ហិកតា  នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

 

សូមជម្រាបថា គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមមានការងារសំខាន់ៗដូចជា៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។ គម្រោងនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕

 

428609815 709900981322246 4696236098617784031 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia