មកដឹងជីវិតក្រៅឆាក តួអង្គបុរសចិត្តធ្ងន់ ស៊ឺម៉ាអ៊ី ក្នុងរឿងសាមកុក ជាសេដ្ឋីលាក់មុខ ពូកែតស៊ូដូចក្នុងរឿង
Ping Chou EngJULY 6 2023948 views

តួអង្គមនុស្សស្ងប់ស្ងាត់ លាក់សមត្ថភាពមិនសូវចេញច្បាំង ស៊ឺម៉ាអ៊ី ក្នុងរឿងបុរាណចិននគរទាំង៣ ដែលបងប្អូនខ្មែរយើងនិយមហៅថារឿងសាមកុក មានឈ្មោះពិតថា នីតាហុង (倪大宏) ឬជាភាសាអង់គ្លេសហៅថា Ni Dahong ជាសេដ្ឋីលាក់មុខ និងមានប្រវត្តិតស៊ូពីតារាមិនសូវល្បីអស់ពេលជាង២០ឆ្នាំ រហូតជាប់ឈ្មោះជាតារាសម្តែងឆ្នើមមានតម្លៃខ្លួនខ្ពស់មួយរូបក្នុងប្រទេសចិន។  1000

លោក Ni Dahong ដែលប្រិយមិត្តជាអ្នកនិយមទស្សនារឿងសាមកុក ស្គាល់យ៉ាងច្បាស់ថាជាទីប្រឹក្សាឆ្លាតវៃស៊ឺម៉ាអ៊ី មានទីកន្លែងកំណើតនៅទីក្រុង Harbin ប្រទេសចិននិងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យផ្នែកសិល្បៈភាពយន្ពពី The Central Academy of Drama និងបានបម្រើការនៅក្នុងរោងមហោស្រពជាតិបន្ថែមទៀត។ បន្ទាប់ពីនោះលោកបានប្រឡូកក្នុងការសម្តែងភាពយន្តនៅវ័យល្បាក់២០ឆ្នាំ ក្រោយពីលោកបានបញ្ចប់ការសិក្សាជាស្ថាពរនៅក្នុងឆ្នាំ១៩៨៦។

ប្រឡូកចូលសិល្បៈដំបូងការសម្តែងរបស់លោកមិនបានធ្វើជាតួអង្គធំនោះទេ និងទទួលបានតម្លៃខ្លួនក៏មិនសូវជាខ្ពស់ប៉ុន្មាននោះដែរ។ លោកត្រូវបានអ្នកជុំវិញខ្លួនជាច្រើនគិតថាមិនអាចល្បីល្បាញនោះទេ​ ព្រោះតែលោកជាមនុស្សស្ងៀមស្ងាត់ និងមិនសូវបង្ហាញមុខផុសផុលក្នុងសង្គមសិល្បៈដូចគេឡើយ។

ក្រោយចាយពេលវេលាជាង២០ឆ្នាំដើរលើវិថីភាពយន្តជាអ្នកសម្តែងបានត្រឹមមួយចម្អែតក្រពះ នាឆ្នាំ២០១០ ឱកាសមាសក៏ចូលមកដល់ លោកត្រូវបានគេពេញចិត្ត ឱ្យសម្តែងក្នុងខ្សែភាពយន្តភាគរឿងនគរទាំង៣ ​បន្ទាប់ពីអ្នកដឹកនាំរឿងមើលឃើញពីទេពកោសល្យរបស់លោកក្នុងការលាក់ទឹកមុខ  សាកសមបំផុតដើរតួជាស៊ឺម៉ាអ៊ី។

សម្តែងជាតួអង្គស៊ឺម៉ាអ៊ី មើលទៅផ្តាច់ការបន្តិច ម៉ឺងមាត់ចិត្តធ្ងន់ចិញ្ចឹមចិត្តតស៊ូបង្រួបបង្រួមនគរ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក​មានភាពល្បីល្បាញនិងទទួលបានការគាំទ្រជាខ្លាំង បន្ទាប់ពីខ្សែភាពយន្តសាមកុកចាក់ផ្សាយជាសាធារណៈក្រោយការថតអស់ជាង២ឆ្នាំ ធ្វើឱ្យលោកមានឈ្មោះល្បីក្លាយជាតារាជួរមុខក្នុងប្រទេសត្រឹមរយៈពេលដ៏ខ្លី។ 

M V5 Bzd Y2 Mz Nm Od Ut Zjdl O S00 Zj Q1 L Thk Yz Et Mt Zk Nw Q2 Yj Uy Zd Mw Xk Ey Xk Fqc Gde Qx Vy Mjg0 Mt I5 Nz Q@. V1 F Mjpg U X1000

ក្នុងអាជីពរបស់ខ្លួន តារាសម្តែងវ័យ៦៣ឆ្នាំរូបនេះ បានសម្តែងរឿងមិនក្រោម៨០ចំណងជើងនោះទេ។ លើសពីនេះលោកក៏បានទទួលពានរង្វាន់ជាតារាសម្តែងល្អបំផុតចំនួន៤ដងផងដែរ។ ដោយឡែកទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៥លានដុល្លារដោយចំណូលទាំងអស់គឺបានមកពីការសម្តែងភាពយន្ត គិតក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Celebrity Age Wiki ។

Download

យ៉ាងណាមិញខាងក្រោមនេះជាសម្រង់ទស្សនៈរបស់ ទីប្រឹក្សាស៊ឺម៉ាអ៊ី​ ជាអ្នកដឹកនាំឆ្លាតម្នាក់ ក្នុងរឿងសាមកុក  ពូកែធ្វើល្ងង់រៀបចំយុទ្ធសាស្រ្ត ចិញ្ចឹមចិត្តស៊ូទ្រាំរាប់សិបឆ្នាំ ដើម្បីប្រើត្រកូលអ្នកជំនាន់ក្រោយរបស់ខ្លួនទៅបង្រួបបង្រួមនគរទាំង៣បញ្ចូលគ្នា រហូតអាចបន្តភាពរីកច្រើនមកជាប្រទេសចិនដូចបច្ចុប្បន្ន៖

១. “ម្ចាស់ដែលឆ្លាតមិនចូលចិត្ត​ឱ្យ កូនចៅដឹងចិត្តអស់ពេកទេ ព្រោះនឹងអស់អនុភាព” - ស៊ឺម៉ាអ៊ី

២. “ខ្ញុំសំលៀងដាវអស់រាប់សិប​ឆ្នាំខ្ញុំដកប្រើតែម្តងប៉ុណ្ណោះ” - ស៊ឺម៉ាអ៊ី

៣. “យើងអាចពូកែអត់ធ្មត់ ប៉ុន្តែមិនត្រូវទុកឱកាសឱ្យអ្នកជិះជាន់ឡើយ” - ស៊ឺម៉ាអ៊ី

៤. “បើឱកាសមិនទាន់មកដល់ មានតែលាក់សមត្ថភាពសិន” - ស៊ឺម៉ាអ៊ី

៥. “អ្នកឆ្លាតធ្វើការងារពិត អ្នកល្ងង់ដណ្តើមឈ្មោះ” - ស៊ឺម៉ាអ៊ី

៦. “មនុស្សឆ្លាតពិតប្រាកដ ធ្វើឱ្យគេមើលមិនឃើញពីប្រាជ្ញារបស់គាត់” - ស៊ឺម៉ាអ៊ី

៧. “ជីវិតត្រូវចេះរៀន កម្សាន្តនឹងទុក្ខលំបាក” - ស៊ឺម៉ាអ៊ី

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia