សោកស្ដាយ!  7 Eleven បង្ខំចិត្ដបិទហាងទាំងអស់របស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល
Bunthoeun KoemNOVEMBER 13 2024661 views

យីហោលក់ទំនិញដ៏ល្បីល្បាញ 7 Eleven បានសម្រេចចិត្តបិទហាងទាំងអស់របស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលដែលមានសរុបចំនួន ៨ ទីតាំង។ ការសម្រេចចិត្ដបិទនេះធ្វើឡើងបន្ទាប់ពីភាពតានតឹងនៃសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់កាន់តែឡើងកម្ដៅ​ ជាហេតុធ្វើអោយម៉ាកយីហោមួយនេះមិនអាចបន្តអាជីវកម្មរបស់ខ្លួនបាន។

 

433752

 

យោងតាមការដកស្រង់ពីសារព័ត៌មាន Bangkok post កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអោយដឹងថា ​ក្រុមហ៊ុន Seven & I Holdings Co បានបើកហាង 7 Eleven នៅប្រទេសអ៊ីស្រាអែលនាទីក្រុងTel Aviv តាំងពីខែមករា ឆ្នាំ២០២៣មកម៉្លេះ។ ដោយក្នុងនោះពួកគេក៏បានគ្រោងនឹងពង្រីកខ្លួនទូទាំងប្រទេសក្នុងរយៈពេលប្រាំទៅប្រាំមួយឆ្នាំខាងមុខផងដែរ ​ប៉ុន្តែគួរអោយសោកស្តាយ ក្រោយមានសង្គ្រាមដ៏រ៉ាំរ៉ៃហាងទាំងអស់ត្រូវបង្ខំចិត្តបិទទ្វារនៅចុងខែកក្កដាកន្លងទៅ​ ហើយបុគ្គលិកជនជាតិជប៉ុនទាំងអស់ត្រូវបានចាកចេញពីអ៊ីស្រាអែលរួចទៅហើយដែរ។

 

ប្រភពដដែលបានបន្ដថា គិតត្រឹមកក្កដា ឆ្នាំ២០២៤ នេះ 7 Eleven បានបើកហាងសរុបចំនួន ៨៤ ០០០ ហើយក្នុងប្រទេសចំនួន ១៩ នៅទូទាំងពិភពលោកដែលមានដូចជាប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។ ហើយកាលពីខែកញ្ញា ឆ្នាំមុន យីហោមួយនេះក៏បានជ្រៀតចូលបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសឡាវផងដែរ។

 

66daf62bca1882.25605125

 

ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០៣០ ខាងមុខ 7 Eleven បានដាក់គោលដៅនៅក្នុងការពង្រីកហាងរបស់ខ្លួនឲ្យបាន ១០ ម៉ឺនកន្លែងនៅក្នុងប្រទេសចំនួន ៣០។ ពិសេសនៅតំបន់អឺរ៉ុប អាមេរិកខាងត្បូង មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកជាដើម។

 

គួរជម្រាបផងដែរថា គិតត្រឹមខែតុលា ឆ្នាំ​២០២៣ ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែលមានចំនួន ៩២ក្រុមហ៊ុនហើយ ក្នុងនោះ ៤០ភាគរយនៅក្នុងវិស័យផលិតកម្ម។ ហើយតាមការប៉ាន់ស្មាននៅក្នុងឆ្នាំនេះ​ ប្រទេសអ៊ីស្រាអែលអាចនឹងត្រូវបិទទ្វារអាជីវកម្ម ៦០០០០ កន្លែងបន្ថែមទៀត ដោយសារតែវិបត្ដិសង្រ្គាមដ៏រ៉ាំរ៉ៃមួយនេះ៕

 

B B1ngp Mi

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia